Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ

6 January 2023

ត្បូងឃ្មុំ ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ម្ចាស់រោង​ម៉ាស៊ីនកិនស្រូវទាំងអស់ ​ត្រៀមជួយទិញស្រូវពីកសិករនៅរដូវប្រមូលផលខាងមុខ។ រោងម៉ាស៊ីនចំនួន២នេះ រួមមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ថន ជា ២. រោងម៉ាស៊ីនកិនស្រូវ វិញ ជាង យកឱកាសនោះ ​ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមបន្ត និងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ​៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង

5 January 2023

ព្រៃវែង៖ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ យី ពៅ ២.រោងម៉ាស៊ីន ឈិត ប៊ុន ថន ៣. រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងៗស៊ីនកិនស្រូវទាំងអស់ សូមបន្តនឹងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ។

ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

3 January 2023

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូអ្នកគ្រូទាំងអស់នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាលសរុបចំនួន ៣ ២៤៤ នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលវេលាបង្រៀនដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមានសិស្សប្រឡងជាប់បាក់ឌុបជិត៨០ភាគរយ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ។ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូអ្នកគ្រូ, ឯកឧត្តមបណ្ឌិត បានបន្តលើកទឹកចិត្ត និងសំណូមពរដល់លោកគ្រូអ្នកគ្រូទាំងអស់បន្តខិតខំបង្រៀងសិស្សឱ្យអស់ពីលទ្ធភាពបន្ថែមទៀត ដើម្បីឱ្យសិស្សប្រឡងបាក់ឌុបជាប់ឱ្យបានកាន់តែច្រើន និងទទួលបាននិទ្ទេសល្អថែមទៀតសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ជាមួយគ្នានេះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរសាទរចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី […]

ឯកឧត្តម ហ៊ុល ប៊ុនថា តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យបានដាវ

2 January 2023

វិទ្យាល័យហ៊ុនសែន បានដាវ, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងឯកឧត្តម លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាង ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបីតាសិស្សសរុបចំនួន ១ ០៤០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន […]

ឯកឧត្តម បាន លឹម តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យព្រែកលួង

2 January 2023

វិទ្យាល័យព្រែកលួង, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ […]

H.E. Dr. KAO Thach, Deputy CEO, and all ARDB management and staffs have attended ARDB Annual Meeting

17 December 2022

H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of ARDB, Deputy CEO, and all ARDB management and staffs have attended ARDB Annual Meeting under the theme “Agricultural Credit in the Context of Digitalization” with two agenda (1) Achievements for the year 2022 and direction for 2023 and […]

Announcement

15 December 2022

H.E. Dr. KAO Thach, accompanied by Deputy CEO and colleagues, have received a courtesy calls and listen to a presentation focusing on “Agri & CSA Finance Market Assessment in Cambodia”

14 December 2022

H.E. Dr. KAO Thach, Delegate of Royal Government of Cambodia, accompanied by Deputy CEO and colleagues, have received a courtesy calls and listen to a presentation focusing on “Agri & CSA Finance Market Assessment in Cambodia” on 14th December 2022 at ARDB Head Office.

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បន្ទាយមានជ័យ- សៀមរាប

12 December 2022

បន្ទាយមានជ័យ- សៀមរាប៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងកំពង់ធំ មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ខៀវ ឃា ២. រោងម៉ាស៊ូនកិនស្រូវ ១៦៨៨ ៣.រោងម៉ាស៊ីនកិនស្រូវ ងួន ហុង ៤.ក្រុមហ៊ុន ដេលីហ្រ្វេសហ្វូត ៥.រោងម៉ាស៊ីនកិនស្រូវ លឹម ហេង លាភ ៦.រោងម៉ាស៊ីនកុនស្រូវ អេមរុរាយស៍ យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ខេត្តបន្ទាយមានជ័យ

12 December 2022

ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន ៤ ក្នុងភូមិសាស្ត្របន្ទាយមានជ័យ មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ លី វី ២. រោងម៉ាស៊ូនកិនស្រូវ ឌី ឆាយ ៣.រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី ៤.រោងម៉ាស៊ិន ស៊ីវ ឡាយ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។