26 August 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអញ្ជើញចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុងនាមស្ថាប័នហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងវិស័យស្រូវអង្ករ នៅក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥។
ពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ចាន់ សីហា, ឯកឧត្តម ប៉ិច សានី ,ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB រួមនិងម្ចាស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវជាច្រើនរូបផ្សេងទៀតផងដែរ៕