ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBនិងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)រួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហ័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។
ពិធីនេះមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រួមនិងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវជាច្រើរូបផ្សេងទៀត៕









