ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDBនិងសហការីបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”។
ពិធីនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកប្រមាណ៣០០។
សូមជម្រាបជូនផងដែរថា នៅក្នុងឱកាសការតាំងបង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ខែកញ្ញានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មជូនដល់ភ្ញៀវចូលមកទស្សនាពិព័រណ៍ផងដែរ។









