19 September 2025

ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងវេទិកាកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃពិព័រណ៍ចិន-អាស៊ានលើកទី ២២។ ឆ្លៀតក្នុងឱកាសនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានចូលរួមចែករំលែកទស្សនៈនៃការប្រើប្រាស់បញ្ញាសប្បនិម្មិតសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អនាគត ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃបញ្ញាសប្បនិមិ្មត និងហិរញ្ញវត្ថុ (Financial and Artificial Intelligence Ecosystem) រួមគ្នា ចិន-អាស៊ាន។