9 October 2025

ឯកឧត្តម បាន លឹម ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់

ទីក្រុងហែមប៊ើក (Hamburg)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងមានការសម្របសម្រួលពីលេខាធិការដ្ឋានសមាគម កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។
ឯកឧត្តម បាន លឹម បានជួបពិភាក្សាជាមួយលោកបណ្ឌិត អារ៉ាស អូនសូរ៊ី (Arash Onsori) ប្រធានធនាគារ អ៊ីអាយអេក និងលោក ថូម៉ាស ចាំង (Thomas Junge) នាយកគ្រប់គ្រងទូទៅរបស់ធនាគារ អ៊ីអាយអេក ហែមប៊ើក ប្រចាំប្រទេសអាឡឺម៉ង់ ដើម្បីផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងសមាជិកភាពរវាងធនាគារទាំងពីរក្នុងនាមជាសមាជិកសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕