8 December 2025

តំណាងធនាគារ ARDB បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា

ខេត្តកណ្តាល ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលតំណាងដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លាដែលតំណាងដោយ លោក រឿន សាបុណ្យ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ARDB នឹងផ្តល់ឥណទានចំនួន ៦០% នៃផែនការវិនិយោគដល់សហគមន៍បន្លែសុវត្ថិភាពកោះខ្សាច់ទន្លាដែលមានសមាជិកសុរបចំនួន ២៣៥ នាក់ ដើម្បីពង្រីកការដាំដុះបន្លែសុវត្ថិភាពចំនួន ១១៧ ខ្នង ។
ពិធីនេះបានប្រព្រឹត្តិទៅនៅសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នារសៀលថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។