18 December 2025

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB”

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង៖ ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។ ឆ្លៀតឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានផ្តល់អនុសាន៍ដឹកនាំល្អៗជូនថ្នាក់ដឹកនាំ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។