នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB) និងអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា សារូឌីន ប៊ីន ហាជី អូម៉ា (DATUK SHARUDDIN BIN HJ OMAR) ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេស៊ី និងប្រតិភូវិនិយោគម៉ាឡេស៊ី នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគនិងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តការធុរកិច្ចក្នុងវិស័យកសិកម្ម។
7 February 2026







