រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារគម្រោង ASPIRE-AT នៃធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល បេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងមានការអញ្ជើញចូលរួម ពីលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អឺរ៉ុប (EU) លោក Francesco Consiglio មន្ត្រីធនាគារវិនិយោគអឺរ៉ុប (EIB) និង លោក មាស សំអាន អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្រ្តី ទីប្រឹក្សា និងក្រុមការងារនៃគម្រោងទាំងអស់សរុបប្រមាណជា ៩០នាក់។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងផែនការសម្រាប់ការអនុវត្តការងារជំហានបន្ទាប់។







