24 March 2025

កិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងក្រសួង-ស្ថាប័នពាក់ព័ន្ធ

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារគម្រោងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ACSEP សម្រាប់សមាសភាគទី១ (ACSEP-PIU1),ស្វែងយល់ពីបញ្ហាប្រឈម និងផ្តល់ធាតុចូលដើម្បីដោះស្រាយបញ្ហាប្រឈម ព្រមទាំងតាមដានការអនុវត្តអនុសាសន៍ដែលបានផ្តល់ជូនកន្លងមក។