Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ
13 August 2025វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាចកណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវតែខិតខំសិក្សា ពង្រឹងការអានឲ្យបានច្រើនលើមុខវិជ្ជា ដែលត្រៀមប្រឡង ដើម្បីប្រឡងឲ្យជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយបន្ថែមពីនេះទៀត ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងប្រឹងរៀនសូត្រពីសាលាផង និងអ្នកជុំវិញខ្លួនយើងផង។ ឯកឧត្តមបណ្ឌិតប្រតិភូបានរំឭកជូនថា រាជរដ្ឋាភិបាល អាណត្តិទី៧ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥
13 August 2025វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិ.អប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលមានសរុបចំនួន៤៤៧នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]
The Board of Directors of the Agricultural and Rural Development Bank’s (ARDB) organized its 5th Extraordinary Meeting of the 9th Mandate
12 August 2025The Board of Directors of the Agricultural and Rural Development Bank’s (ARDB) organized its 5th Extraordinary Meeting of the 9th Mandate, to review and discuss: the implementation process of the first tranche of the Cambodia Climate Financing Facility (CCFF) program under the Green Climate Fund (GCF) project and other agendas. The meeting was held at […]
ឯកឧត្តមបណ្ឌិត កៅ ថាច មទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ
12 August 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ចនិងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ស្របតាមផែនទីចង្អុលផ្លូវ ១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរបស់ធនាគារ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB
11 August 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ល្ អៗជូនថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។
ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”
8 August 2025ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ” រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាថ្ងៃទី៨ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, លោក កៅ ភិរុណ ទីប្រឹក្សាបច្ចេកទេស នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារនៃធនាគារ ARDB រួមនិងសិក្ខាកាមចូលរួមសិក្សាផ្ទាល់និងតាមប្រព័ន្ធអនឡាញសរុបជាង២០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនបានបន្តដំណើរទៅវត្តប្រាសាទគោគបេង ដើម្បីប្រគេនភត្តាហារ, ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា
5 August 2025ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រ៉ោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរទៅវត្តប្រាសាទគោគបេង ដើម្បីប្រគេនភត្តាហារ, ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ ជាពិសេស ដោយអំណាចនៃគុណព្រះរតនត្រៃកែវទាំងបីសូមផ្សាយមេត្តាធម៌ដល់ចោរសៀមឱ្យរម្លត់នូវមហិច្ឆតារំលោភឈ្លានពានដែនដីខ្មែរ និងសូមរក្សាឃុំគ្រងកងទ័ពខ្មែរយើងឱ្យទទួលបានជ័យជំនះឈ្នះខ្មាំងសត្រូវឈ្លានពាន និងទទួលបានតែសេចក្តីសុខសុវត្ថិភាពគ្រប់កាលៈទេសៈ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរស បន្តអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន
5 August 2025ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយក នូវថវិកា, ផ្លែឈឺ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណៈភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។ ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាពតស៊ូប្ដូរជីវិតដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ យើងខ្ញុំសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនភៀសសឹក និងវីរកងទ័ពនៅជួរមុខ នៅខេត្តឧត្តរមានជ័យ
4 August 2025ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ជាពិសេស បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណ ចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន 2,650 គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន 73,508.29 ដុល្លារអាមេរិក ដោយក្នុងនោះទទួលបានការចូលរួមពី៖ (ទី១). ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ចំនួន 39,901.29 ដុល្លារ, (ទី២) ក្រុមហ៊ុន City Rice ចំនួន 8,300 ដុល្លារ, […]
H.E. Dr. KAO Thach led the Management Meeting to review and discuss its work progress in line with the Annual Action Plan implementation
31 July 2025Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the Management Meeting to review and discuss its work progress in line with the Annual Action Plan implementation, review the current situation and prepare the necessary immediate measures on the morning of […]
