Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ស្ថិតនៅសង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង
27 March 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ស្ថិតនៅសង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង បាត់ដំបង : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ដើម្បីលក់ទៅអ្នកចិញ្ចឹម ដែលមានទីតាំងស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលទីតាំង ផលិតកូនត្រី ភ្ញាស់ និងបង្កាត់ ពូជត្រីជាច្រើនប្រភេទ ដើម្បីលក់ទៅឲ្យអ្នកចិញ្ចឹម ដែលក្នុងនោះ មាន ពូជត្រីប្រា កូនត្រីឆ្ពិន ត្រីរ៉ស់ និងត្រីអណ្ដែងកូនកាត់ ដែលមានស្រះប្រមាណ ៣៩ ស្រះផងដែរ សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្តទៅតាមបណ្តាខេត្ត។ យោងតាមម្ចាស់កសិដ្ឋានផលិតកូនត្រីខាងលើបង្ហាញថា កសិដ្ឋាននេះ កាលពីឆ្នាំ២០២៤ បានផលិតកូនត្រីពូជ លក់កូនត្រីបានជាង ១លានកូន លើទីផ្សារក្នុងស្រុកហើយឆ្នាំ២០២៥នេះ គ្រោងនឹងផលិតបន្ថែមទៀតជាមួយនឹងការរៀបចំផ្សារត្រីបោះដុំដ៏ធំមួយដើម្បីរៀបចំកន្លែងលក់ និងចែកចាយបន្តលើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ផងដែរ។ […]
អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម
26 March 2025អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងស្ថិតនៅសង្កាត់ កោះពង សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវរួមគ្នាឡើងវិញចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅឲ្យអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។ ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតកៅ ថាច បានអញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា កែវ ពុន ក្នុងក្រុងសិរីសោភ័ណ ដែលបច្ចុប្បន្ននេះពួកគាត់កំពុងតែចិញ្ចឹមទាយកស៊ុតចំនួនសរុបជាង ៣ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាខេត្តក្រុង។ បន្ទាប់មកទៀតនៅរសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតពេលវេលាអញ្ជើញពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួន ៤សាសន៍ ប្រមាណ ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងតែមានតម្រូវការខ្ពស់។ ទន្ទឹមនឹងនោះ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករពីទីផ្សារលក់របស់អ្នកចិញ្ចឹមទាយកស៊ុតខាងលើ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស៊ុតរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យពួកគាត់ចង់ក្រងអ្នកចិញ្ចឹមទាឡើងវិញ ដោយរើសប្រធានសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចរចារទីផ្សារ និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។ ទន្ទឹមនឹងនោះ ក្នុងនាមជាធនាគាររបស់រដ្ឋ ធនាគារ ARDB […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
26 March 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងរបស់ លោក ជា សុភិន ដែលមានទីតាំងស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសការអញ្ជើញចុះពិនិត្យផ្ទាល់នៅ កសិដ្ឋានចិញ្ចឹមត្រី របស់ លោក ជា សុភិន ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការកោតសរសេរលើការខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមត្រីនិងបង្កាត់ពូជ ភ្ញាស់កូនត្រីធម្មជាតិជាច្រើនប្រភេទ សម្រាប់យកទៅចែកចាយ និងផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។ កសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ជា សុភិន គឺ បង្កើតឡើងចាប់ពីឆ្នាំ១៩៩៥ ជាលក្ខណៈខ្នាតតូច ប៉ុន្តែក្រោយមកបានពង្រីកជាបន្តបន្ទាប់ រហូតដល់៥០ស្រះតូចៗនិងស្រះធំចំនួន៤ ដែលកំពុងតែចិញ្ចឹមត្រី និងភ្ញាស់កូនត្រី ជាច្រើនប្រភេទ ត្រីដង្អោន ត្រីឆ្លាំង ត្រីកេស ត្រីរស និងត្រីអណ្ដែងផង។ យោងតាមម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា […]
កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារចិន (Bank of China – BoC)
26 March 2025កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារចិន (Bank of China – BoC) ——————————————- នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារចិន (Bank of China – BoC) នៃនាយកដ្ឋានប្រតិបត្តិការធនាគារសកល (Global Transaction Banking Department) និងនាយកដ្ឋានគ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions Department) ប្រចាំខេត្តក្វាងស៊ី ដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្មសំដៅជំរុញការនាំចេញ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា តាមរយៈសេវាកម្មធនាគារ។ ជាលទ្ធផល ធនាគារទាំងពីរបានចែករំលែកនូវព័ត៌មានអំពីធនាគារទាំងពីរ និងកំណត់នូវមុំសម្រាប់កិច្ចកិច្ចសហប្រតិបត្តិការអាជីវកម្ម តាមរយៈសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស […]
អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប
25 March 2025អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប កំពង់ធំ-សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាង ឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់,សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណាក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះ មុខរបរនីមួយៗរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ព្រមទាំង អ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទះពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ ៧ភាគរយក្នុង១ឆ្នាំផងដែរ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសួរសុខទុក្ខកសិករអ្នកចិញ្ចឹមត្រីនៅស្រុកពញ្ញាឭ ខេត្តកណ្តាល
25 March 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសួរសុខទុក្ខកសិករអ្នកចិញ្ចឹមត្រីនៅស្រុកពញ្ញាឭ ខេត្តកណ្តាល កណ្តាល÷ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបណ្តុំកសិករអ្នកចិញ្ចឹមត្រី និងប្រមូលទិញត្រី ចំនួន១៥នាក់ ស្ថិតនៅឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល។ នៅក្នុងឱកាសចុះពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកសិដ្ឋាន លោក សុវណ្ណ រុងរឿងគឺ កសិដ្ឋាននេះ មាន ការចិញ្ចឹមត្រីរ៉ស់ថ្មី ត្រីពោ និងត្រីប្រា ហើយអ្វីដែលជាការកត់សម្គាល់កសិដ្ឋានមួយនេះមិនត្រឹមតែចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតថ្មី អាចភ្ញាស់ត្រីរ៉ស់ ផលិតចៃទឹក សម្រាប់ចំណីកូនត្រីថែមទៀត។ បន្ទាប់ពីបានអញ្ជើញចុះមើលទីតាំងចិញ្ចឹមនិងភ្ញាស់រួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខផ្ទាល់ដល់កសិករ ដែលប្រកបរបរចិញ្ចឹមត្រី និងក្រុមហ៊ុនផលិតចំណីត្រី ពូជត្រី ថែមទៀត។ ជាមួយគ្នានោះដែរ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រារដ្ឋាភិបាល ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានលើកទឹកចិត្តឲ្យកសិករជំរុញការចិញ្ចឹមត្រីក្នុងស្រុក និងច្នៃប្រឌិតបង្កាត់ពូជត្រីដោយខ្លួនឯងឲ្យបានច្រើន […]
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ
14 March 2025អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយ តំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំង ព្រមទាំងចុះពិនិត្យ មើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិត នៅឃុំតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច និងការសំណេះសំណាលជាមួយសហគមន៍ដាំដុះស្វាយចន្ទី គឺមានផ្ទៃដីដាំដុះ ប្រមាណ ៩០០ហិកតា ក្នុងនោះសមាជិកសរុបចំនួន ១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកពួកគាត់មួយចំនួន របស់សហគមន៍កំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីផងដែរ។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះចន្ទីរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកជាអនុសាសន៍ ណែនាំបន្ថែមដល់សហគមន៍ចន្ទីការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់ បច្ចេកទេសបន្ថែមលើដំណាំចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើនពោល អាចទាញផល ចន្លោះ ២តោនទៅ២,៥តោនក្នុង១ហិចតា ជាមួយនិងការរៀបចំឃ្លាំង សម្រាប់ស្តុកទុកឬហាលចន្ទី នៅពេលដែលតម្លៃចន្ទីធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត […]
កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន
13 March 2025ទីក្រុងណានីង, ខេត្តក្វាងស៊ី៖ កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន ——————————————– នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន៖ ប្រធាននាយកដ្ឋានប្រតិបត្តិការនិងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម, និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ី ដូចជា៖ ធនាគារ Industrial and Commercial Bank of China (ICBC), ធនាគារ Bank of China (BoC), ធនាគារ Agricultural Bank of China (ABC), និងធនាគារ China Construction Bank (CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរពាណិជ្ជកម្ម […]
ARDB Staff convened with Dr. Prasun Kumar Das, Secretary General of the Asia-Pacific Rural and Agricultural Credit Association (APRACA)
13 March 2025At ARDB HQ: On March 13, 2025, ARDB Staff convened with Dr. Prasun Kumar Das, Secretary General of the Asia-Pacific Rural and Agricultural Credit Association (APRACA) and his colleague, by online meeting to discuss key preparations for the forthcoming “Grand Opening Ceremony of the APRACA Center of Excellence – Green Finance to Agriculture of the […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ
12 March 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ កំពង់ធំ-ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។ ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន […]
