ព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

16 ធ្នូ 2024

រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។ ការរៀបចំ និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ

12 ធ្នូ 2024

ភ្នំពេញ៖ នៅការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ ក្នុងក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលជាកម្មវិធីថ្នាក់ជាតិស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) និងមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ចូលជួបពិភាក្សា

6 ធ្នូ 2024

ភ្នំពេញ៖ នៅការិយាល័យកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន THANKS CARBON ក៏បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បងទៅលើផលិតកម្មស្រូវនេះជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយនិងធនាគារ (ARDB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម

3 ធ្នូ 2024

ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយនិងធនាគារ (ARDB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម (ភ្នំពេញ): លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រសួងពាណិជ្ជកម្មតំណាងដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំចេញអង្ករ, សហព័ន្ធដំឡូងមីកម្ពុជា, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃដំឡូងមី, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃស្វាយចន្ទី, តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម, ជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់ធនាគារ ARDB ជំរុញការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានពីធនាគារដែលមានអត្រាការប្រាក់សមរម្យ។ នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង […]

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៦

29 វិច្ឆិកា 2024

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៦ របស់ខ្លួនដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ សេចក្តីព្រាងផែនការថវិកា ឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃសុក្រ ១៤រោច ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០ ព្រឹក។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

28 វិច្ឆិកា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ និងក្រហម។ នៅក្នុងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមួយនេះបន្តអនុវត្តកសិកម្មល្អជាមួយ និងបច្ចេកទេសព្រមទាំងគិតគូពីសុវត្ថិភាពដល់បងប្អូនអ្នកបរិភោគ ការថែទាំ និងការតភ្ជាប់ទីផ្សារបន្ថែមទៀត ។ ជាមួយគ្នានេះកសិដ្ឋានជ័យធំក៏បានធ្វើការដាំដុះបន្លែ តាមបច្ចេកទេស គឺអនុវត្តកសិកម្មល្អហើយសព្វថ្ងៃនេះ កសិដ្ឋានជ័យធំកំពុងតែប្រមូលផលបន្លែលក់លើទីផ្សារ ក្នុងនោះមាន ដូចជា ប៉េងប៉ោះឈឺរី ម្ទេសហាវៃ​ ខៀវ លឿង ក្រហម […]

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ

25 វិច្ឆិកា 2024

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំខែរបស់ធនាគារ ARDB ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ និងរបៀបវារៈផ្សេងៗទៀត ។

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

24 វិច្ឆិកា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ […]

ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming

22 វិច្ឆិកា 2024

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់ពីលោក Onggy Hianata ស្ថាបនិក និងអ្នករៀបចំយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុន iBlooming ព្រមទាំងក្រុមការងារបានធ្វើបទបង្ហាញពីថ្នាលសិក្សាតាមប្រព័ន្ធអនឡាញ ក៏ដូចជាបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence), ឯកឧត្តម បាន លឹម និងសហការីបានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្តួចផ្តើមរបស់ក្រុមហ៊ុន iBlooming និងគូសបញ្ជាក់ថាធនាគារ ARDB នឹងសិក្សាបន្ថែមទៅលើលទ្ធភាពនៃកិច្ចសហការវាងស្ថាប័នទាំងពីរ។ ក្នុងឱកាសនេះដែរ, ឯកឧត្តម បាន លឹម បានផ្តល់យោបល់ឱ្យមានការរួមបញ្ចូលនូវប្រធានបទបណ្តុះបណ្តាលសំខាន់ៗដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានបៃតង និងប្រតិបត្តិការធនាគារ ដោយប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។

ឯកឧត្ដម បណ្ឌិត កៅ ថាច បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely

22 វិច្ឆិកា 2024

ទីក្រុង ក្វាវចូវ, ប្រទេសចិន៖ នៅព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដម បណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស សំដៅចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង។