Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

28 November 2024

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ និងក្រហម។ នៅក្នុងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមួយនេះបន្តអនុវត្តកសិកម្មល្អជាមួយ និងបច្ចេកទេសព្រមទាំងគិតគូពីសុវត្ថិភាពដល់បងប្អូនអ្នកបរិភោគ ការថែទាំ និងការតភ្ជាប់ទីផ្សារបន្ថែមទៀត ។ ជាមួយគ្នានេះកសិដ្ឋានជ័យធំក៏បានធ្វើការដាំដុះបន្លែ តាមបច្ចេកទេស គឺអនុវត្តកសិកម្មល្អហើយសព្វថ្ងៃនេះ កសិដ្ឋានជ័យធំកំពុងតែប្រមូលផលបន្លែលក់លើទីផ្សារ ក្នុងនោះមាន ដូចជា ប៉េងប៉ោះឈឺរី ម្ទេសហាវៃ​ ខៀវ លឿង ក្រហម […]

Monthly Management Meeting

25 November 2024

ARDB Headquarter: On the morning of Monday, November 25, 2024, HE Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the monthly Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation and other agendas.

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

24 November 2024

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ […]

H.E. Ban Lim, Deputy CEO, led a delegation of ARDB colleagues to meet with representatives of iBlooming

22 November 2024

Phnom Penh: On the morning of November 22, 2024, with the approval from H.E. Dr. Kao Thach, Delegate of the Royal Government in Charge and CEO of the Agricultural and Rural Development Bank (ARDB), H.E. Ban Lim, Deputy CEO, led a delegation of ARDB colleagues to meet with representatives of iBlooming to discuss collaboration opportunities, […]

ឯកឧត្ដម បណ្ឌិត កៅ ថាច បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely

22 November 2024

ទីក្រុង ក្វាវចូវ, ប្រទេសចិន៖ នៅព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដម បណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស សំដៅចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង។

គណៈប្រតិភូរបស់ ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB

20 November 2024

គណៈប្រតិភូរបស់ ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ចិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ […]

3rd GMS Agriculture Minister Meeting

19 November 2024

ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង […]

ដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍

17 November 2024

សហព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ពិភពលោក World Federation of Development Financing Institutions (WFDFI) និងសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តតំបន់អាម៉េរិកឡាទីន និងខារ៉ាប៊ែន (Association of Development Financing Institutions of Latin America (ALIDE) បានដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍ ដោយលើកឡើងថា ឯកឧត្តមបណ្ឌិត ប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំប់អាស៊ី និងបាស៊ីហ្វិក បានសង្កត់ធ្ងន់ថាតួនាទីនៃបរិយាបន្នហិរញ្ញវត្ថុបានគាំទ្រដល់ការអភិវឌ្ឍ និងសុខមាភាពសង្គមនៅក្នុងតំបន់។ ឯកឧត្ដមបណ្ឌិតបានរំលេចបន្ថែមថាកិច្ចសហប្រតិបត្តិការវាងតំបន់អាមេរិកឡាទីននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកទំព័រកាលានុវត្តភាពថ្មីដើម្បីការអនុវត្តប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុដែលមានផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។ ខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិតថ្លែងពាក់ព័ន្ធនិងបរិយាបន្នហិរញ្ញវត្ថុ៖ “បរិយាប័ន្នហិរញ្ញវត្ថុ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព ។ ការណ៍នេះ តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតឹងរឹងនៃអនុលោមភាពបទប្បញ្ញត្តិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញផែនការសកម្មភាពរួមគ្នាក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុ”។

កិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)”

14 November 2024

ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។ វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីភូមិសាស្រ្តនៃប្រទេសកម្ពុជាជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែកពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រេីគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) […]

កិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”

14 November 2024

ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”។ ឆ្លៀតឱកាស​នេះ​ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “តំបន់ទាំងពីរមាន​ចម្ងាយឆ្ងាយពីគ្នា និងមានព្រំខ័ណ្ឌដោយមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងណាក្តី តែតួនាទីជាធនាគារអភិវឌ្ឍន៍ និងគោលដៅរួមតែមួយគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង, បរិយាបន្នហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល ជាដើម។”