Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល
6 April 2023ស្រុកខ្សាច់កណ្តាល , ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងនឹងថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។ សមាសភាពចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះ រួមមាន លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក […]
H.E Ban Lim, representing H.E Dr. Kao Thach, jointed “Opening Ceremony of the Soccer Champion Cup of the Royal University of Agriculture, 2023-24”
20 March 2023On March 20, 2023, H.E Ban Lim, Deputy CEO of The Agricultural and Rural Development Bank (ARDB), representing H.E Dr. Kao Thach, Royal Government Delegate in charge as CEO of ARDB, and colleagues jointed “Opening Ceremony of the Soccer Champion Cup of the Royal University of Agriculture, 2023-24” organized at the soccer pitch of the […]
The Agricultural and Rural Development Bank’s (ARDB) Board of Directors organized its 15th Meeting of the mandate 8
15 March 2023The Agricultural and Rural Development Bank’s (ARDB) Board of Directors organized its 15th Meeting of the mandate 8, to discuss, review and approve on the ARDB’s Project and Credit Policies and Guidelines including: 1.Smart Agriculture Project 2.Loan Policy and Guidelines on Intervention on the Cashew Nuts Value Chain Financing 3.Loan Policy and Guidelines on Supporting […]
Official opening ceremony of Agricultural and Rural Development Bank, Battambang Branch
9 March 2023កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង —————————– ខេត្តបាត់ដំបង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលផងដែរ ពីមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ […]
H.E. Dr. KAO THACH, met with Korea Development Bank (KDB) Representative and Mekong Strategic Capital (MSC) representatives
3 March 2023On March 2nd 2023, H.E. Dr. KAO THACH, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), accompanied by H.E. Deputy CEO and colleague, met with Korea Development Bank (KDB) Representative and Mekong Strategic Capital (MSC) representatives to discuss further about next steps in implementation […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តពោធិ៍សាត់
23 February 2023ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, ឯកឧត្តមបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ ខេត្តបាត់ដំបង
23 February 2023កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ———————————— ស្រុកសង្កែ ខេត្តបាត់ដំបង÷ព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់សមាជិកសហគមន៍កសិកម្មចម្រើនផលរាំងកេសី។ សហគមន៍កសិកម្មនេះ បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិស្វាយជាតិ ឃំុរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣១៨ គ្រួសារ ប្រកបរបរផលិតស្រូវពូជសែនក្រឣូប និងប្រមូលទិញស្រូវចំណី។ យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងផលិតកម្មស្រូវពូជ, ការប្រមូលទិញស្រូវចំណី និងជាពិសេសតម្រូវការឥណទាន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនបងប្អូនពីសារសំខាន់នៃការគ្រប់គ្រងថ្លៃដើម និងការចំណាយក្នុងផលិតកម្មស្រូវ។ មួយវិញទៀត បន្ថែមលើផលិតកម្មស្រូវពូជ និងស្រូវចំណី ឯកឧត្តមបណ្ឌិត បានជូនយោបល់ដល់បងប្អូនគួរគិតគូពីមុខរបររួមផ្សំន្ថែមក្រៅពីការផលិតស្រូវ មានដូចជា សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និង/ឬការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬ green house […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន
22 February 2023កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន ————————- ស្រុកសំឡូត ខេត្តបាត់ដំបង÷ ល្ងាចថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត ដែលមានអស័យដ្ឋានស្ថិតនៅភូមិបឹងរុន ឃំុសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតីភាពផងដែរ។ យកឱកាសនៃកិច្ចពិភាក្សានេះ, ឯកឧត្តមបណ្ឌិតបានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសមាគម ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា របស់សមាជិកក្នុងសមាគមន៍ទុរេនសំឡូត។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានជូនជាទស្សនៈទានបន្ថែម ដល់បងប្អូនដែលមានវត្តមាននាឱកាសនោះថា បន្ថែមពីលើការដាំដំណាំទុរេន បងប្អូនគួរគិតគូពីរបររួមផ្សំបន្ថែមមានដូចជា ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬgreen house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើដល់ជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត សហគមគួរគិតគូពីការពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន
22 February 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន ———— ប៉ៃលិន÷ រសៀលថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនក្នុងសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្ថានភាពនៃការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន ជាពិសេសតម្រូវការឥណទានបន្ថែមពីធនាគារ ARDB។ ក្នុងជំនួបនៃឱកាសនេះ, ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។ ដោយឡែកសម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូន អាចទាក់ទងមក ធនាគារ ARDB បាន។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធានគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយ ធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយដល់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងខេត្តបាត់តំបងផ្ទះសំណាញ់
22 February 2023កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ——————- ភ្នំព្រឹក បាត់តំបង៖ ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។ ជាចុងក្រោយ […]
