Latest News
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត តាមបច្ចេកវិទ្យាទំនើប
30 July 2023ប៉ៃលិន៖ នាល្ងាចថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត តាមបច្ចេកវិទ្យាទំនើប មួយកន្លែង ដែលមានមាន់ចំនួនជាង៣ម៉ឺនក្បាល នៅសង្កាត់ប៉ាងរលឹម ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏ជំរុញលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានបន្តពង្រីកខ្សែចង្វាក់ផលិតកម្មនេះ បន្ថែមទៀត ដេីម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)
30 July 2023កំពង់ស្ពឺ-ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវចំនួនពីរ គឺក្រុមហ៊ុនព្រីម្លិះ ខបភេីរេសិន (កំពង់ស្ពឺ) និងរោងម៉ាស៊ីនភូគុគី (ពោធិ៍សាត់)។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងអ្នកគ្រប់គ្រង ដោយបានស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករនារដូវច្រូតកាត់ប្រមូលផលខាងមុខនេះក្នុងតម្លៃសមរម្យតាមទីផ្សារ។ ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានស្នេី និងជំរុញលេីកទឹកចិត្តឱ្យមានការកែច្នៃសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំអង្ករចេញ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm”
30 July 2023ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm” មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់កសិករ និងអ្នកគ្រប់គ្រងកសិដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម
28 June 2023ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ កម្មវិធីនេះមានកិច្ចសន្យាចំនួន ៤៦ ដែលត្រូវចុះហត្ថលេខារវាងក្រុមហ៊ុននាំចេញអង្ករ ចំនួន ៦ និងសហគមន៍កសិកម្មចំនួន៤០ និងក្រុមផលិតចំនួន៦៕
កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
26 June 2023ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ——————– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅ៖ 1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ 2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ ពិនិត្យ និងសិក្សាលម្អិតពីផែនការដាំដុះ បច្ចេកទេស ក្នុងការថែទាំ និងប្រមូលផល និងសិក្សាស្វែងយល់ពីបញ្ហាប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ នូវសំណួរមួយចំនួនមានដូចជា៖ […]
កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
26 June 2023កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————————— សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង : រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖ 1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ១លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ 2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវ រៀបចំបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួន អោយបានច្រេីនកន្លែង […]
កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ
26 June 2023ស្រុកគាស់ក្រឡ – បាត់ដំបង៖ កសិករទំនើប ឬសហគ្រិនវិស័យឌីជីថល ជាពាក្យលើកទឹកចិត្ត និងជំរុញដល់បងប្អូនកសិករ អោយមានការគិត និងកែប្រែទម្លាប់ ដែលឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនៅក្នុង កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ —‐—————————— ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានធ្វើការបង្ហាញអំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួនទៅជាកសិករទំនេីប ឬសហក្រិនវិស័យឌីជីថល ក្នុងវិស័យកសិកម្ម គឺ៖ 1. រៀបចំផែនការដាំដុះ ថែទាំ និងប្រមូលផល 2. គិតពីប្រាក់ចំណេញ 3. សិក្សាបញ្ហាប្រឈម 4. គិតពីការកាត់បន្ថយចំណាយ 5. ការផ្គត់ផ្គង់ទីផ្សារ និងតភ្ជាប់ទីផ្សារ ដូចនេះ ដេីម្បីសម្រេចកម្មវត្ថុទាំង ៥ ខាងលើនេះ ឯកឧត្តមបណ្ឌិតចង់អោយ […]
កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
26 June 2023ស្រុកសំឡូត ខេត្តបាត់ដំបង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម លេីដំណាំ ឬដំណាំហូបផ្លែ មួយចំនួនមានដូចខាងក្រោម៖ • ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី • ទុរេន សាវម៉ាវ ដូង ស្វាយ ប័រ ។ ល។ • ចិញ្ចឹមសត្វ និង • ដាំបន្លែចំរុះក្នុងផ្ទះសំណាញ់ និងនៅទីវាល។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ 1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់ក្លាយជា អធិរាជស្វាយចន្ទី នាពេលអនាគត ។ 2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
26 June 2023បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ———————— ថ្ងៃសុក្រ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យមើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្មភាពដាំដុះបន្លែស្ពៃក្រញាញ់ ខាត់ណាផ្កា និងបន្លែចំរុះ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន ៤ខ្នងផ្ទះសំណាញ់ ដោយខូចខាត់ប្រហែល ៤០% នៃផ្ទះសំណាញ់សរុបចំនួន ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។ ឯកឧត្ដមបណ្ឌិត បានចូលរួមសោកស្តាយ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល និងកែសម្រួលឡេីងវិញ នូវ៖ […]
កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
23 June 2023កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូងឈ្វា ស្រូវ ចិញ្ចឹមសត្វ និងដាំបន្លែ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖ 1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។ 2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ 3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។ 4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី […]
