Latest News

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ

21 October 2017

ធនាគារអភិវឌ្ឍន៍ជនបទ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សេចក្តីប្រកាសព័ត៍មានស្តីពីការចុះកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ និងផ្គត់ផ្គង់ឡសម្ងួតស្រូវសម្រាប់គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាបាល នៅតំបន់ខេត្តកំពង់ធំ ព្រៃវៃង និងតាកែវ:

សេចក្តីប្រកាសព័ត៌មាន

6 October 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទបានប្រជុំពិនិត្យលើក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីសម្រាំង ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Mekong Strategic Partners និង បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចជ្រើសរើស ក្រុមហ៊ុនចំនួន ០១ ក្នុងមួយតំបន់ ជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០ តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ១៥០០ តោនក្នុងមួយថ្ងៃ ដែលមានទីតាំងនៅ៖

សេចក្តីប្រកាសព័ត៌មានលើកទី២

12 September 2017

សេចក្តីប្រកាសលើកទី២ លើសំណើចូលរួមក្នុងគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ក្នុងតំបន់ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹងស្តីពី សំណើចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបាន ចាប់ពី ១៥០០តោនឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ រហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទទទួលបានការស្នើសុំចូលរួមគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ បានតែចំនួន៤ក្រុមហ៊ុនតែប៉ុណ្ណោះក្នុងបីតំបន់។

សេចក្តីប្រកាសព័ត៌មាន

11 September 2017

សេចក្តីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ទាំងអស់ជ្រាបថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃផុតកំណត់បិទបញ្ចប់ឈប់ទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ និងលើកសំណើ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងលើកសំណើគម្រោងបានចំនួន ៤ក្រុមហ៊ុន ក្នុងនោះមាន ១.តំបន់ខេត្តកំពង់ធំ មានពីរក្រុមហ៊ុន៖ -ក្រុមហ៊ុន ANDURIZ (Cambodge) Seal & Monita Trading Import Export Co.,Ltd -ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd) ២.តំបន់ខេត្តព្រៃវែង មានមួយក្រុមហ៊ុន៖

សេចក្តី​ជូនដំណឺង

1 September 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។

សំណើចូលរួមដេញថ្លៃ និងលើកសំណើ

18 August 2017

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។

បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ

15 August 2017

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ

8 August 2017

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និង​ចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុង​ពិធីប្រកាសសុពលភាព​ក្រុម​ប្រឹក្សាភិបាល​អាណត្តិទៅ៧ ថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ២០១៧។

ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

7 August 2017

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖

កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេស

29 July 2017

កិច្ចសម្ភាសន៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេសរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរទៅនឹងព៏ត៌មានអគតិមួយចំនួនថា ការប្រើប្រាស់ឥណទានពិសេសនេះដោយមានការរើសអើង។ សូមស្តាប់ និងទស្សនាការបកស្រាយរបស់ឯកឧត្តម កៅ ថាច តាម រយៈកិច្ចសម្ភាសន៍នេះដូចតទៅ៖