Latest News

The meeting on Agriculture Development Policy which was chaired by H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.

30 March 2022

On 29 March 2022, H.E Dr. KAO Thach, Delegate of Royal Government in Charge as Chief Executive Officer of the Agricultural and Rural Development Bank attended the meeting on Agriculture Development Policy which was chaired by H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.

ARDB Bank and ACLEDA Bank have signed the Memorandum of Understanding, cooperating on Implementation of Special Fund Government Financing Program supporting vegetable-fruits production, animal raising and aquaculture

29 March 2022

On 29 of March 2022, Agricultural and Rural Development Bank, highly presided by H.E. Dr. KAO Thach, Delegate of Royal Government in Charge as Chief Executive Officers and ACLEDA Bank, highly presided by Dr. IN Chany, have signed the Memorandum of Understanding, cooperating on Implementation of Special Fund Government Financing Program supporting vegetable-fruits production, animal […]

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

23 March 2022

កសិដ្ឋានចញ្ចឹមបង្កង ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB) និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងបង្កើនការបង្កាត់ពូជកូនបង្គងដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារ។ ជាមួយគ្នានេះ កសិដ្ឋានកំពុងពិនិត្យលទ្ធភាពស្នើសុំកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) ដើម្បីធ្វើការពង្រីកការចញ្ចឹមបន្ថែមផងដែរ។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូសម្ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

23 March 2022

ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៖ រសៀថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានបន្តអញ្ជើញចុះផ្សព្វផ្សាយអំពីគោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូសម្ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ទេព ឃុនណាល់ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ហើយ ឯកឧត្តម ក៏ជាទីប្រឹក្សានៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) ផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលទីតាំងដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងទីតាំងកែច្នៃមៀនប៉ៃលិនរបស់សហគមកសិកម្មពេជ្យចិន្តា

23 March 2022

រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពកែច្នៃមៀនប៉ៃលិន និងកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់របស់សហគមកសិកម្មពេជ្យចិន្តា ដែលមានអស័យដ្ឋានស្ថិតនៅឃុំភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង

23 March 2022

បន្ទាប់ពីបច្ចប់បេសកកម្មចុះពិនិត្យមើលវឌ្ឍនៈភាពនៃការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនៅកសិដ្ឋានចញ្ចឹមទា ,កសិដ្ឋាន ចញ្ចឹម និងបង្កាត់ពូជបង្កងអូស្ត្រាលី និងកម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន ដំណាក់កាលទី២ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យរួចមក, នៅរសៀលថ្ងៃដដែល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។ បច្ចុប្បន្នសហគមកសិកម្មពន្លឺពេជ្យចិន្តា កំពុងប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ដោយសហគមបានយកមកប្រើប្រាស់លើមុខសញ្ញាដាំដុះបន្លែក្នុងផ្ទះសំណាញ់ ចញ្ចឹមមាន់ស្រែ និងកែច្នៃផលិតផលកសិកម្មជាពិសេសមៀនប៉ៃលិន និងទឹកមៀន ដាំដុះពោត ជាដើម។ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ តំណាងសហគម បានធ្វើសំណូមពរ មកកាន់ ធនាគារមាន គឺស្នើសុំឥណទានបន្ថែមដើម្បីធ្វើការពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ព្រោះមុខរបរនេះគឺមានចំណូលថេរ។ ឆ្លើយតបទៅកាន់សំណូមពររបស់សហគម ឯកឧត្តមបណ្ឌិត ស្នើសុំអោយបងប្អូនធ្វើការពិនិត្យលទ្ធភាព ដោយធ្វើការបំពេញទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងមតិណែនាំមួយចំនួនជូនដល់បងប្អូន […]

កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍ មៀនប៉ៃលិន

23 March 2022

ខេត្តប៉ៃលិន៖ ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍មៀនប៉ៃលិន។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនអំពីសវតានៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងបានជម្រាបបន្ថែមអំពីគោលដៅនៃគម្រោងហិរញ្ញប្បទាន ចំនួន ៥០ លានដុល្លារដំណាក់កាលទី២នេះផងដែរ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការពន្យល់ពី៖ គោលការណ៍ឥណទាន ក្នុងគម្រោងឥណទានពិសេសនេះ អំពីទ្រព្យធានាបំណុល ដើម្បីទទួលបានឥណទានថ្មី ឬ ឥណទានបន្ថែម អំពីលក្ខខណ្ឌមួយចំនួនសម្រាប់សមាជិកសមាគមន៍មៀនប៉ៃលិន ចាំបាច់ត្រូវបំពេញ ដើម្បីចូលក្នុងលក្ខខណ្ឌទទួលបានឥណទាន។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានលើកយកព័ត៍មានទីផ្សារជាពិសេសលើបញ្ហាមៀនប៉ៃលិនផងដែរ។ ចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាគមន៍ សូមមានផែនការច្បាស់លាស់ និងក្តាប់អោយបានព៍ត័មានទីផ្សារ និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ GAP អោយបានរួចរាល់ ដើម្បីមានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត […]

កម្មវិធីចុះផ្សព្វផ្សាយគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នៅកសិដ្ឋានចញ្ចឹមទា យកពង ស្ថិតនៅភូមិ អង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

23 March 2022

កសិដ្ឋានចញ្ចឹមទា ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) បានអញ្ជើញពិនិត្យមើលវឌ្ឍនៈភាពនៃការអនុវត្តគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នៅកសិដ្ឋានចញ្ចឹមទា យកពង ស្ថិតនៅភូមិ អង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ តាមការពិនិត្យជាក់ស្តែងកសិដ្ឋានចញ្ចឹមទាយកពងនេះ បានប្រើប្រាស់ឥណទានស្របតាមគោលដៅ និងអាជីវកម្មមានការរីកចម្រើន ដោយពង្រីកការចញ្ចឹមទា ពី ១៥០០០ ក្បាល ដល់ ៣០០០០ក្បាល។ ជាមួយគ្នានេះជាការលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលខិតខំបំពេញបានតាមផែនការអាជីវកម្ម និងប្រើប្រាស់ឥណទានចំគោលដៅ ឯកឧត្តមបណ្ឌិតប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍នូវទូរស័ព្ទចំនួន១គ្រឿង ផងដែរ។

កម្មវិធីជួបសំណេះសំណាល និង ចុះត្រួតពិនិត្យ មើល វឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុង កងពលធំអន្តរាគមន៍លេខ៣

22 March 2022

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បាន អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ព ដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះ ការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ ក្នុងជំនួប នៃកិច្ចពិភាក្សា នាឳកាសនោះ ឯកឧត្តមបណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖ ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។ រៀបចំឳ្យមានផែនការអាជីវកម្ម កំណត់ត្រាហិរញ្ញវត្ថុ អោយបានច្បាស់លាស់ និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/ឬ អាចបង្វិលសាច់ប្រាក់បាន។ ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់បន្ថែម អំពីលទ្ធភាពក្នុងករណីសហគមគ្រួសារកងទ័ពគួររៀបចំបាននូវទីតាំងកែច្នៃផលិតកសិកម្ម និងឃ្លាំងស្តុករួមក្នុងសហគមរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការស្រូបទាញផលិតផលកសិកម្មបានកាន់តែប្រសើរ និងអាចទប់ស្កាត់ការហូរចេញផលិតផលដែលផលិតបានទៅទីផ្សារដោយតំលៃទាប។ ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់តំណាងគ្រួសារកងទ័ព គួរធ្វើការបែងចែករវាងគ្រួសារសមាជិកសហគមដែលចិញ្ចឹមសត្វ, ដាំដុះបន្លែ, ដាំស្វាយចន្ទីជាដើម, ការណ៍នេះ គឺដើម្បីងាយស្រួលតភ្ជាប់ទីផ្សារ […]

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ

22 March 2022

មន្ទីកសិកម្ម ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការជម្រាបជូនដល់ប្អូនកសិករ ក្នុងអង្គពិធី អំពី៖ គោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ នេះ ដោយក្នុងនោះធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់លើដំណាំស្វាយចន្ទី ត្រង់ចំនុចនេះ ឯកឧត្តមបណ្ឌិត ចង់ឃើញបងប្អូនប្រជាកសិករប្រែក្លាយខ្លួនមិនត្រឹមតែពីការដាំដុះសម្រាប់លក់ ប៉ុន្តែអាចមានសមត្ថភាពធ្វើការកែច្នៃ និងមានលទ្ធភាពស្តុកទុកក្នុងករណីផលិតផលធ្លាក់ថ្លៃ។ ឯកឧត្តមបណ្ឌិត គាំទ្រអោយបងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី គួរមានឃ្លាំងស្តុករួមសម្រាប់សហគមដើម្បីធានាការលក់ថេរ ចូលក្នុងទីផ្សារ និងជៀសវាងការលក់ជាកំហុក ដែលអាចបង្ករអោយធ្លាក់ថ្លៃ។ ឯកឧត្តមបណ្ឌិត ស្នើអោយបងប្អូនប្រជាកសិករ គួរតែស្វែងរកព័ត៍មានកសិកម្ម តាមរយៈមន្ទីជុំវិញខេត្តអោយបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើការដាំដុះ និងមុនធ្វើការសម្រេចចិត្តលក់។ […]