កំពង់ចាម៖ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងម៉ាស៉ីនកិនស្រូវចំនួន ០២ ទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៉ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៉ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។
14 June 2025















