13 October 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តលើសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។