នៅរសៀល ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។
ឆ្លៀតក្នុងឱកាសជំនួបនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលតែងតែផ្ដល់ការសហការ និងការជ្រុំជ្រែងដល់ធនាគារ ARDB ក្នុងការសម្រេចបាននូវការយកទុនពីមូលនិធិអាកាសធាតុបៃតង Green Climate Fund (GCF) ថ្មីៗកន្លងទៅនេះ។
កិច្ចពិភាក្សានៅរសៀលនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាក្នុងការបន្តកិច្ចការសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជាពិសេសលេីហិរញ្ញប្បទានបៃតងដល់សហគមន៍បរិស្ថានផងដែរ។







