ជំនួបពិភាក្សាលើការអនុវត្តអនុស្សារណៈយោគយល់រវាងគណ:ប្រតិភូធនាគារ ARDB និងធនាគារ ADBC
ប្រទេសឥណ្ឌូនេស៊ី៖ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA), ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាជាមួយលោក Qian Wenhui ប្រធានសមាគម APRACA និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន (Agricultural Development Bank of China—ADBC) ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th Executive Committee Meeting of APRACA) កាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងគោលដៅពិភាក្សាបន្ថែមពីការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។





