15 June 2025

ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានចុះ​ ពិនិត្យ​សកម្មភាព​ប្រមូល​ទិញ​ និង​ស្តុក​ពោត​ និង​ដំឡូង​មី​ នៅ​តាម​ទីលាន​ប្រមូល​ទិញ​ ឃ្លាំង​ស្កុក​ និង​ឡសម្ងួត​ពោត​ និង​ដំឡូង​មី​

ខេត្ត​ប៉ៃលិន​,​ នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ព្រម​ទាំង​សហការី​ បានចុះ​ ពិនិត្យ​សកម្មភាព​ប្រមូល​ទិញ​ និង​ស្តុក​ពោត​ និង​ដំឡូង​មី​ នៅ​តាម​ទីលាន​ប្រមូល​ទិញ​ ឃ្លាំង​ស្កុក​ និង​ឡសម្ងួត​ពោត​ និង​ដំឡូង​មី​ មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ បាត់ដំបង​ និង​ប៉ៃលិន​។