12 កក្កដា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ
=============
ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្មរបស់ប្រជាកសិករជាច្រើនគ្រួសារដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃលើការដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូ និងអភិបាលខេត្តព្រះវិហារក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុក និងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែពីប្រទេសជិតខាងក្នុងគោលដៅ សម្រាប់ធានាការផ្គត់ផ្គង់លើទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ។