ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រ៉ោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរទៅវត្តប្រាសាទគោគបេង ដើម្បីប្រគេនភត្តាហារ, ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។
ជាពិសេស ដោយអំណាចនៃគុណព្រះរតនត្រៃកែវទាំងបីសូមផ្សាយមេត្តាធម៌ដល់ចោរសៀមឱ្យរម្លត់នូវមហិច្ឆតារំលោភឈ្លានពានដែនដីខ្មែរ និងសូមរក្សាឃុំគ្រងកងទ័ពខ្មែរយើងឱ្យទទួលបានជ័យជំនះឈ្នះខ្មាំងសត្រូវឈ្លានពាន និងទទួលបានតែសេចក្តីសុខសុវត្ថិភាពគ្រប់កាលៈទេសៈ។









































