“បើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាសធំល្វឹងល្វើយ ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនត្រឹមតែអគារខ្ពស់នៅទីក្រុងធំៗនោះទេ។”
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

