រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យលោក ហ៊ីម ស៊ីតូម៉ា និងក្រុមការងារនៃក្រុមហ៊ុន G.G.A Advisory Co., LTD ចូលជួបប្រជុំពិភាក្សាលើការងារដំាដុះត្រសក់ផ្អែម ប៉េងប៉ោះឆែរី និងបន្លែសុវត្ថិភាពផ្សេងទៀត សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនំាចេញ។
កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការគំាទ្រផ្នែកឥណទានតាមអត្រាការប្រាក់សមរម្យ លើការដំាដុះដំណាំសក្តានុពលទំាងនេះ ដោយផ្អែកតាមយន្តការតភ្ជាប់ទីផ្សារ និងការគំាទ្រផ្នែកបច្ចេកទេសដល់អ្នកដំាដុះ សំដៅបង្កើនផលិតកម្ម ក៏ដូចជាបង្កើតការងារ និងផលចំណូលដល់បងប្អូនប្រជាកសិករនៅទីជនបទផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។











