ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ តំណាងការិយាល័យចល័ត ធ.អ.ជ.ក (ARDB) ខេត្តកំពង់ចាម បានចូលរួមសិក្ខាសាលាស្តីពី វេទិកាផលិតផលឥណទាន(កម្ចី) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលេីកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ ដោយវេទិកានេះ មានគោលបំណងដូចជា៖
១-ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការផ្តល់ប្រាក់កម្ចីជាមួយលក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP ដល់សមាជិកសមាគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក និងការបង្ហាញអំពីនីតិវិធីដែលអាចទទួលបានឥណទានពីគម្រោង ACSEP សម្រាប់យកទៅពង្រីកមុខរបរអាជីវកម្មលេីវិស័យកសិកម្ម។
២-ផ្សាភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នហិរញ្ញវត្ថុ (ភ្នាក់ងារឥណទាន) ថ្នាក់ខេត្ត-ស្រុក-ឃុំ ដល់សមាជិកសហគមន៍ផងដែរ ដែលមានទីតាំងនៅតាមបណ្តាសហគមន៍កសិកម្ម និងឃុំគោលដៅក្នុងខេត្តកំពង់ចាម រួមមានសហគមន៍កសិកម្ម អភិវឌ្ឍន៍ស្រុកយើង, អភិវឌ្ឍន៍កសិករ, សំបូរមានជ័យ, ស្ទឹងត្រង់សែនជ័យ និងពន្លកថ្មី។
9 August 2025










