29 January 2025

កិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និង តំណាងសហភាពអឺរុប (EU) ក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារគម្រោង ASPIRE-AT នៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និង តំណាងសហភាពអឺរុប (EU) ក្នុងប្រទេសកម្ពុជា  ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងគម្រោង។ តាមរយៈគម្រោងនេះដែរ ធនាគារ ARDB នឹងចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុគាំទ្រហិរញ្ញប្បទានដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍ ដែលអនុវត្តលើវិស័យកសិកម្មគោលដៅសំខាន់ៗចំនួន ០៧ រួមមាន៖ បន្លែ, មាន់ស្រែ, ពោត, ស្វាយចន្ទី, ម្រេច, ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃ ក្នុងខេត្តគោលដៅចំនួន ២១ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កណ្តាល តាកែវ ព្រះសីហនុ ព្រៃវែង ស្វាយរៀង កំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។