9 October 2026

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ALCO របស់ធនាគារ ARDB លើកទី២៤

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃធនាគារអភិវឌ្ឍន៍ជនបទ​និងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិ​ច្ចប្រជុំគណកម្មការ ដើម្បី​ត្រួតពិនិត្យលើផែនការថវិកាសម្រាប់ឆ្នាំ ២០២៧ ជាពិសេសការពិនិត្យ​លទ្ធភាពក្នុង​ការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីបន្តទ្រទ្រង់គាំទ្រ​ផ្នែកហិរញ្ញប្បទានដល់តួអង្គ​ក្នុងខ្សែច្រវាក់​ផលិតកម្ម​កសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ និងជាពិសេសបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង។
ជាមួយគ្នានេះ គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរនូវវឌ្ឍនភាព និងលទ្ធផលសម្រេចបានគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៦ នៃគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ARDB។

កិច្ចប្រជុំរៀបចំឡើងនា រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ នាទី នៅការិយាល័យកណ្តាលធនាគារ ARDB។