Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី
21 February 2025ខេត្តកំពង់ចាម៖ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពី លោក ងួន វណ្ណ: ម្ចាស់ឃ្លាំង, ក្នុងដើមរដូវប្រមូលផលនេះ ឃ្លាំង៩៩៩ អាចប្រមូលទិញស្វាយចន្ទី បានប្រមាណ ១០០ តានក្នុងមួយថ្ងៃ សម្រាប់គ្រាប់ស្រស់ M-23 ក្នុងតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាម។ តម្លៃគ្រាប់ចន្ទីស្រស់នេះថ្លៃខ្ពស់នៅដើមរដូវនេះ បើធៀបនឹងដើមរដូវឆ្នាំ២០២៤។ ឃ្លាំង៩៩៩ បានប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករមកពីតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ព្រះវិហារ សៀមរាម កំពង់ធំ កំពង់ឆ្នាំង។ ធនាគារ ARDB នៅតែបន្តគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាទុនបង្វិលដល់ម្ចាស់ឃ្លាំងស្តុក សហគមន៍កសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី ជាពិសេសក្នុងរដូវប្រមូលផលធំនេះ។ លក្ខណៈពិសេសនៃទុនបង្វិលនេះគឺអាចយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតជាសន្និធិធានាបំណុលបាន។ […]
ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)
21 February 2025ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)” ដែលបានរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយធនាគារពិភពលោក នៅសណ្ឋាគារ Rosewood។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងស្វែងរកធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំគម្រោង ដែលនឹងចូលរួមគាំទ្រដល់ការអនុវត្តវិធានការគោលនយោបាយក្នុងវិស័យឧស្សាហកម្មរបស់គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល។
H.E. Dr. KAO Thach, led a meeting to participation in the Finance in Common Summit 2025
20 February 2025Phnom Penh: On the morning of February 20, 2025, H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), led a meeting to: (1) Review key documents relevant to H.E. Dr. KAO Thach’s participation in the Finance in Common Summit 2025, taking […]
Agricultural and Rural Development Bank (ARDB) participated in a virtual meeting with the ADFIAP Subcommittee on Membership
18 February 2025Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), accompanied by Deputy Chief Executive Officers and colleagues, participated in a virtual meeting with the […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជានៅវិមានសន្តិភាព
7 February 2025ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជានៅវិមានសន្តិភាព។ ……………………………. ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមជាមួយថ្នាក់ដឹកនាំនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា។ សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ។ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។ សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត១៣គីឡូម៉ែត្រ។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល […]
ឯកឧត្តម រស់ សីលវ៉ា ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០ នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន
29 January 2025ឯកឧត្តម រស់ សីលវ៉ា ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០ នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី២០នៃជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន-អាស៊ាន ដែលរៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីនេះមានការអញ្ជើញចួលរួម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
The ARDB Technical Working Group conducted a virtual meeting with ADFIAP Secretary General
27 January 2025This afternoon, Monday, January 27, 2025, the ARDB Technical Working Group conducted a virtual meeting with ADFIAP Secretary General to discuss the key progress and outline the next steps in preparing the ARDB Sustainability Report in accordance with Global Reporting Initiative (GRI) standards.
ពិធីប្រគល់ និងទទួលសៀវភៅកម្រងសម្រង់បទបញ្ញត្តិគតិយុត្ត ចំនួន ១៨៥ក្បាល ពីក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកឱ្យបណ្ណាល័យនៃធនាគារ ARDB
27 January 2025រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងាររបស់ធនាគារ ARDB បានចូលរួម ពិធីប្រគល់ និងទទួលសៀវភៅកម្រងសម្រង់បទបញ្ញត្តិគតិយុត្ត ចំនួន ១៨៥ក្បាល ពីក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកឱ្យបណ្ណាល័យនៃធនាគារ ARDB ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្តល់សេវាបណ្ណាល័យជូនដល់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ត្រូវបានធ្វើទ្បើងនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកស្រី សុប គាម តំណាងក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី។ ឆ្លៀតឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ និងសូមជូនពរ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក សាស្រ្តារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល
27 January 2025ទីស្នាក់ការកណ្ដាលធនាគារ ARDB៖ នាព្រឹក ថ្ងៃចន្ទទី២៧ ខែមករាឆ្នាំ២០២៥នេះឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ លោក សាស្រ្តារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ ក៏បានជួយឧបត្ថម្ភក្នុងការបោះពុម្ព ដល់ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិនិងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ,ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់និងចូលរួមយ៉ា ងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។
ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច
27 January 2025នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ជាប្រធាននៃក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យនិងសម្រេចលើការងារគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ARDB។
