Latest News

HE.Dr. Kao Thach, and colleagues allowed the representatives of Yuanta Securities (Cambodia) to meet and present full pipeline regarding debt investment and the strategy for issuing bond and other cooperation

14 November 2025

Phnom Penh: HE.Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) and colleagues allowed the representatives of Yuanta Securities (Cambodia) to meet and present full pipeline regarding debt investment and the strategy for issuing bond and other cooperation. The Meeting focus on exploring debt […]

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង ទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥

14 November 2025

នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស៍ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង Global Entrepreneurship Network និងមានការចូលរួមពី តំណាងធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការវិនិយោគកម្ពុជា សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ សហគ្រិន ធុរៈជន និងម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ។ ឯកឧត្តមបណ្ឌិត បានគូសរំលេច នូវខ្លឹមសារសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ (១) សសរគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលរួមមាន […]

he Board of Directors of the Agricultural and Rural Development Bank (ARDB) organized its 9th Meeting of the Mandate 9

13 November 2025

Phnom Penh: The Board of Directors of the Agricultural and Rural Development Bank (ARDB) organized its 9th Meeting of the Mandate 9, to review, discuss and approve ARDB’s drafted Budget Plan for 2026, Draft Credit Policy under the Cambodia Climate Finance Facility (CCFF) and other agenda items. The meeting is presided over by H.E. Ros […]

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥

13 November 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥។ វេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការលើកកម្ពស់គុណភាព និងសុវត្ថិភាព […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចែករំលែកនូវទស្សនទានគន្លឹះសំខាន់ៗចំនួន៥ ដល់ម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ

12 November 2025

ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី១២ខែវិច្ឆកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមចែករំលែក ដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ តាមរយៈ សិក្ខាសាលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។ សម្រាប់សិក្ខាសាលានេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម សរុបចំនួន ១៦៧នាក់។ ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥:គឺ ការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំនិងបណ្តុះ បណ្តាលវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញសម្រាប់យុវជន,នវានុវត្តន៍កសិកម្មសំដៅដល់ ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជា បច្ចេកវិទ្យាឌ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

11 November 2025

កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។ នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច៖ «ការសិក្សារៀនសូត្រគឺជាការផ្តល់អំណាចអោយខ្លួនឯង​ ដូច្នេះត្រូវស្រឡាញ់​ និងផ្តល់តម្លៃខ្ពស់ដល់ការសិក្សា​ ទេីបមានអនាគតដ៏ត្រចះត្រចង់​ បេីទោះបីជាការសិក្សានេះ​ ជាដំណេីការដ៏វែងឆ្ងាយ​ និងប្រកបដោយការឈឺចាប់ក៏ដោយ។»

9 November 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣ នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេស A សរុបប្រមាណជាង​ ១ ០០០ នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា “ការសិក្សា […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ នៅទីក្រុងសៀងហៃ ប្រទេសចិន

8 November 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ ក្រោមមូលបទ ការធានាស្ថិរភាពនិងភាពរលូន នៃឧស្សាហកម្ម និងខ្សែច្រវាក់ផលិតកម្ម តាមរយៈហិរញ្ញប្បទាន នៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងស្របពេលជាមួយគ្នានឹង The 8th China International Import Expo។ វេទិកាសេដ្ឋកិច្ចអន្តរជាតិថ្នាក់សកលនេះ មានការចូលរួមពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកណ្តាលក្នុងតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី រួមមានដូចជា ធនាគារកណ្តាលប្រទេសហុងគ្រី, London […]

ជំនួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង (Industrial and Commercial Bank of China – ICBC, Zhejiang Branch)

6 November 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងការសម្របសម្រួលពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង ដោយមានការចូលរួមពីអនុប្រធានធនាគារ ICBC Zhejiang Branch (Vice President) និងប្រធាននាយកដ្ឋានចម្បងៗ ដោយផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងសេវាកម្មទូទាត់អន្តរធនាគារ ក្នុងគោលដៅលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាលទ្ធផល, ធនាគារទាំងពីរ បានយល់ស្របលើការចែករំលែកនូវនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម និងការពិនិត្យលទ្ធភាពរួមគ្នាបន្ថែមលើការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំដៅជំរុញកំណើនវិនិយោគ។

ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតកៅ ថាច , បងប្អូនដែលអញ្ជើញមកពីកម្ពុជា ស្ថានទូត​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី​ និងណូវែលហ្សេឡង់​ និង បងប្អូនសហគមន៍ខ្មែរនៅទីក្រុងអូក្លិន និងទីក្រុងហាមិលតុន បានចូលរួមបច្ច័យចំនួន ១៦៧០០ ដុល្លារនូវ៉ែលហ្សេឡង់(NZD) ដើម្បីចូលរួមកសាងសាលាឆាន់ នៅវត្តខេមរាភិរតារាម

1 November 2025

ទីក្រុងអូក្លិន, នូវ៉ែលហ្សេឡង់ (ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥) – ឆ្លៀតក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរការប្រកាសបើកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បាន ផ្តួចផ្តើមគំនិត និងអំពាវនាវ ដល់បងប្អូនសហគមន៍ខ្មែរ អំពីតម្រូវការថវិកា ដ៏ចាំបាច់ដើម្បី ចូលរួមកសាងសាលាឆាន់ នៅ វត្តខេមរាភិរតារាម ដែលកំពុងដំណេីការសាងសង់។ តបតាមការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ហេីយបានទទួលការគាំទ្រភ្លាមៗ ដោយបានប្រមូលបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់បងប្អូនសហគមន៍ខ្មែរ សរុបចំនួន ១៦,៧០០ ដុល្លារនូវ៉ែលហ្សេឡង់ (NZD)។ បច្ច័យទាំងអស់នេះត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តខេមរាភិរតារាម ដោយមានការចូលរួមពីសំណាក់៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងលោកជំទាវ។ * លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសញូហ្សឺឡេននិងសហការី ដែលអញ្ជើញមកភ្នំពេញ។ កិច្ចចូលរួមបុណ្យ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌​ និងសាសនារបស់ជាតិខ្មែរយេីងនៅឯនាយសមុទ្រ។