Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

29 June 2026

កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។ ក្នុងឱកាសនោះដែរ លោក […]

អង្ករខ្មែរលើឆាកអន្តរជាតិ៖ ARDB និង CRF ដឹកនាំប្រតិភូបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក “Fancy Food Show” នៅទីក្រុង New York

28 June 2026

[ទីក្រុង New York, សហរដ្ឋអាមេរិក] — ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាន និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ ឯកឧត្តម បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ “Fancy Food Show” នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។ ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យ ស្រូវអង្ករ កម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖ • ធនាគារ ARDB ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាមេរិក និងអឺរ៉ុប។ • សហព័ន្ធស្រូវអង្ករកម្ពុជា CRF ៖ ក្រោម […]

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBដឹកនាំសហការីអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

27 June 2026

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានអញ្ជើញដឹកនាំសហការីធនាគារចំនួន ១០០នាក់ចូលរួមក្នុងកម្មវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់សិប្បកម្ម ក្រុមហ៊ុន និងវិស័យឯកជនយ៉ាងច្រើនកុះករ។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានប្រសាសន៍ថា នេះជាលើកទី៥ហើយដែលសមាគមមូលនិធិសម្តេចតេជោបានរៀបចំពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់សហគ្រាសធុនមីក្រូតូចនិងមធ្យមនៅទូទាំងប្រទេស បានចូលរួមបង្ហាញនឹងទទួលបានដំបូន្មានល្អៗពីសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ដើម្បីជាចំណេះដឹងបន្ថែមក្នុងការបង្កើតការងារ ជំរុញការកែច្នៃ ពង្រឹងនិងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នអាណាព្យាបាល ជាអ្នក គាំទ្រ និងសម្របសម្រួល។ […]

Memorandum of Understanding (MoU) Signing Ceremony between the Agricultural and Rural Development Bank (ARDB) and the Cambodia Microfinance Association (CMA)

26 June 2026

Phnom Penh: On the afternoon of Friday, 26 June 2026, with the honored permission of H.E. Dr. Kao Thach, Delegate of the Royal Government in Charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), H.E. Chan Seyha, Deputy Chief Executive Officer​ of ARDB, together with colleagues, attended the signing ceremony of […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យានៅស្រុកកោះធំ ខេត្តកណ្តាល

25 June 2026

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យានៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំស្ថិតនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យ និងជួបម្ចាស់កសិដ្ឋានខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក៏មានការចូលរួមអមដំណើរដោយ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងស្រុកហើយការវិនិយោគនេះជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារនឹងឈាន ដល់ការកាត់បន្ថយនាំចូលពីប្រទេសជិតខាង។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរជាពិសេស ត្រូវជំរុញការអភិវឌ្ឍលើការចិញ្ចឹមត្រីទៅជាលក្ខណពាណិជ្ជកម្ម។ សូមជម្រាបថាកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាខាងលើគឺកំពុងតែពង្រីកអាជីវកម្មបន្ថែមទៀត ដោយទទួលបានការគាំទ្រឥណទានពីធនាគារ ARDB ដើម្បីយកទៅពង្រីកអាជីវកម្មហើយកសិដ្ឋានក៏កំពុងចិញ្ចឹមកូនត្រីទីឡាព្យាជាង ១លានក្បាលនៅក្នុងស្រះចំនួន១៨ […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»

17 June 2026

រាជធានីភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និង ការពិភាក្សាក្រុមលើការស្នើសុំ​ហិរញ្ញប្បទាន​ក្រោមកម្មវិធី CCFF ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ​កម្មវិធីហិរញ្ញប្បទាន​អាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីបិទនេះមានវត្តមាន លោក Choi Hang Suk តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និង លោក John McGinley គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សា​យ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ […]

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

17 June 2026

រាជធានីភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។ ពិធីនេះរៀបចំឡើងដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី […]

ធនាគារ ARDB និងក្រសួងបរិស្ថាន រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារ ព្រមទាំងសម្របសម្រួលការបើកគណនីចល័តជូនមន្ត្រីរាជការ

15 June 2026

ភ្នំពេញ៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ព្រមទាំងសម្របសម្រួលការបើកគណនីចល័ត ជូនដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវ មាស ច័ន្ទធីតា បានមានប្រសាសន៍ស្វាគមន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មន្ត្រីរាជការអំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ARDB ជាពិសេសការគាំទ្រ និងជំរុញហិរញ្ញប្បទានបៃតង ស្របពេលដែលស្ថាប័នទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកជំទាវបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាក់ស្តែង និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើបរបស់ធនាគារ ARDB កាន់តែទូលំទូលាយ។ ថ្លែងក្នុងនាមថ្នាក់ដឹកនាំធនាគារ ARDB ឯកឧត្តម ចាន់ […]

His Excellency Delegate of the Royal Government in charge of CEO of the ARDB led the Meeting to review and discuss the progress on ARDB Marketplace platform development.

15 June 2026

Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in charge of Chief Executive Officer of the Agricultural and Rural Development Bank (ARDB), led the Meeting to review and discuss the progress on ARDB Marketplace platform development. The platform is set up for the main purpose of minimizing supply and demand gaps by […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល

15 June 2026

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋានមុខកំពូល (Mukompul Farm) មានទីតាំងស្ថិតនៅតាមផ្លូវលំ (មេទឹកកើយ) ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]