ព័ត៌មានថ្មីៗ

អគ្គនាយក ARDB ឯកឧត្តម បណ្ឌិត កៅ ថាច លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ពង្រឹង និងពង្រីកផលិតកម្ម

5 កញ្ញា 2026

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកែច្នៃស្រូវ ធានាគុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្តង់ដារកាន់តែខ្ពស់។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត បានដឹកនាំសហការី ព្រមជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចុះតាមដាន និងពិនិត្យសកម្មភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីស្ថានភាពផលិតកម្ម និងជំរុញខ្សែសង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យម្ចាស់រោងម៉ាស៊ីនបន្តយកចិត្តទុកដាក់លើការវិនិយោគលើបច្ចេកវិទ្យា និងការពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឱ្យការកែច្នៃស្រូវអាចសម្រេចបានគុណភាពខ្ពស់ កាត់បន្ថយការខាតបង់ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្រូវអង្ករកម្ពុជា ។ រោងម៉ាស៊ីនកិនស្រូវទាំង ៣ ទីតាំងដែលឯកឧត្តមបណ្ឌិត កៅ ថាច និងក្រុមការងារបានចុះតាមដាន និងពិនិត្យរួមមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ យូ ឃីម (You Khim Rice […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះតាមដានពិនិត្យ និងជំរុញខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

5 កញ្ញា 2026

ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធិភាព និងនិរន្តភាព។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ៖ ១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និង ៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាងនេះទៅទៀត ការចុះពិនិត្យនេះ ក៏បានផ្តល់ជាមូលដ្ឋានសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងស្ថានភាពប្រតិបត្តិការរបស់សហគ្រាសក្នុងខ្សែសង្វាក់កសិកម្ម ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកសិករ និងទីផ្សារកសិផលរបស់កម្ពុជានៅលើទីផ្សារពិភពលោក។ ក្រៅពីការចុះពិនិត្យតាមដានរោងម៉ាស៊ីននិកស្រូវអង្ករ គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តមប្រតិភូ […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួម វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦

4 កញ្ញា 2026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុង វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “ការបញ្ចូលស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា” ។ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ គឺជាតំណាងចូលរួមក្នុងវេទិកានេះ ដោយ ARDB មានទាំងរៀបចំជាបញ្ជរពិព័រណ៍នៅក្នុងសាលវេទិកា បង្ហាញពីផលិតផល និងសេវារបស់ធនាគារ ដែលកំពុងជួយដល់ប្រជាកសិករ អ្នកកែច្នៃ រោងម៉ាស៊ីន និងអ្នកវិនិយោគ ។ វេទិកាជាតិគណនេយ្យ ជាវេទិកាថ្នាក់ជាតិមួយ ដែលកៀរគរការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍នានា ដើម្បីជជែកពិភាក្សាគ្នាអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។

អគ្គនាយករងធនាគារ ARDB ឯកឧត្តម បាន លឹម មានប្រសាសន៍ថា ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា

1 កញ្ញា 2026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ធនាគារ និងសម្របសម្រួលការបើកគណនីជូនដល់មន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ក១.ផ១) ។ ការរៀបចំបទបង្ហាញ និងបើកគណនីចល័តនេះធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នា រវាងធនាគារ ARDB ក.ក.ជ និង ក១.ផ១ ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ក្នុងបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការលើកកម្ពស់ការផលិត កែច្នៃ និងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចបៃតង ។ នៅក្នុងមតិស្វាគមន៍ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB មានប្រសាសន៍ថា ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ​ ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ

29 សីហា 2026

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់​ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ អង្ករ២តោន​ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ​​ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានា​ក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់​ចាំព្រះវស្សា​ និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ​​ជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ និងវីរកងទ័ព វីរនគរ​បាលជាតិ […]

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជា

28 សីហា 2026

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។​​ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះគឺ ឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារARDB ធ្វើជាតំណាង​ធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា​​​​​ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនោះក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពី​វិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាស​មួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនា​​គារ​អភិវឌ្ឍ​ន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជាមានតម្លៃជាងការផ្សព្វផ្សាយអំពី​ស្ថាប័ន ពោល នេះជាកិច្ចសហប្រតិបត្តិការដើម្បីបង្កើតចំណេះដឹងបង្កើនការយល់ដឹងនិងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នាគោលបំណងសំខាន់ៗ​ចំនួន៣៖ ទីមួយសហការរៀបចំកម្មវិធីកិច្ចពិភាក្សាកិច្ចសម្ភាសន៍និងវេទិកាពិភាក្សាដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផលនិងវិស័យបៃតងជូនសាធារ​ណជន ទីពីរសហការផ្តល់ព័ត៌មាន ទិន្នន័យនិងខ្លឹមសារពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍ជន​បទ និងកសិកម្ម […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ

26 សីហា 2026

តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែងអំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ឱកាសដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈមដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិលនិងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជា ការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានា ជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ។

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារជួបប្រជុំ និងទទួលអនុសាសន៍ណែនាំពីប្រសិទ្ធភាព និងការអនុវត្តការងារផ្សព្វផ្សាយតាមនិន្នាការថ្មី ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកARDB

21 សីហា 2026

នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារបានជួបប្រជុំ និងទទួលអនុសាសន៍ណែនាំលើប្រសិទ្ធភាពនិងការអនុវត្តការងារពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)។ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ផ្តោតលើចំណុចសំខាន់ៗចំនួន៣គឺៈ ១)សម្រួលការផលិតមាតិកាផ្សាយ ដោយធ្វើយ៉ាងណាផ្តល់ផលប្រយោជន៍ដល់កសិករឱ្យបានច្រើនតាមរយៈការផ្សាយចេញទាំងនៅលើទូរទស្សន៍អនឡាញ ARDB TV និងប្រព័ន្ធបណ្តាញសង្គមរបស់ធនាគារ។ ២)កែសម្រួលការរៀបចំដំណើរប្រព្រឹត្តទៅនៃមាតិកាផ្សព្វផ្សាយរបស់ ARDB TV ស្របតាមនិន្នាការថ្មី។ ៣)កែសម្រួលវិធីសាស្ត្រក្នុងការចាប់យកជ្រុងនៃពត៌មានដែលមានភាពទាក់ទាញ និងផ្តល់ជូនជាដំណោះស្រាយសមស្របលើវិធីសាស្ត្រ បច្ចេកវិទ្យា របកគំហើញថ្មីៗ ដល់ប្រជាកសិករ សហគ្រិន និងទស្សនិកជនទាំងអស់អាចយកជាគំនិតឬម៉ូដែលក្នុងជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថាថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមក្នុងកិច្ចប្រជុំចំនួន២២នាក់ និង កញ្ញា រស់ សុធា ទីប្រឹក្សាផ្នែកផ្សព្វផ្សាយ និងលោក ជា មករា ជំនួយការឯកឧត្តមបណ្ឌិតប្រតិភូ។

ឯកឧត្ដមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. និងក្រុមហ៊ុន Banktech Group Pty Ltd

21 សីហា 2026

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. និងក្រុមហ៊ុន Banktech Group Pty Ltd ដឹកនាំដោយ លោក David Glen នាយកគ្រប់គ្រងនៃក្រុមហ៊ុន Banktech Group Pty Ltd និងលោក David Yip ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. ដើម្បីពិភាក្សាអំពីលទ្ធភាពដែលធនាគារ ARDB អាចធ្វើសមាហរណកម្មបណ្តាញម៉ាស៊ីន ATM របស់ខ្លួន ជាមួយបណ្តាញ ATM របស់ក្រុមហ៊ុន BT Payment International (Cambodia) Co., Ltd. ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនប្រើប្រាស់ KHQR សម្រាប់ធ្វើប្រតិបត្តិការដកប្រាក់/ដាក់ប្រាក់លើបណ្តាលម៉ាស៊ីន […]

ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អនុញ្ញាតឱ្យ ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

21 សីហា 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ សាស្ត្រាចារ្យ បណ្ឌិត Manivanan Saman ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School – ABS) ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័នលើវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងការស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារ ARDB និងសាលាធនាគារអាស៊ី (ABS) ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងការអភិវឌ្ឍបៃតងប្រកបដោយចីរភាពក្នុងតំបន់។