Latest News
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១
31 October 2025នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១ ក្រោមកម្មវិធីវីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១
31 October 2025ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់, ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះ រួមមាន៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ * ភ្ញៀវកិត្តិយសពិសេស រួមមាន អ្នកវិនិយោគ និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត […]
H.E. Dr. Kao Thach, Chairman of ADFIAP and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings with development financial institutions in the African region.
23 October 2025Macao, China: On October 23, 2025, H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings and discussions with three development financial institutions in […]
ឯកឧត្តម ចាន់ សីហា និងសហការីអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥
23 October 2025រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចប្រតិបត្តិការអន្តរជាតិ (GIZ)នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។ វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans […]
The Agricultural and Rural Development Bank participated as panelists at the ADFIAP-AADFI Joint International CEO Forum 2025
23 October 2025Macao, China: On the afternoon of October 22, 2025, with the approval of H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), the Agricultural and Rural […]
H.E. Dr. Kao Thach, Chairman of ADFIAP and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), presided over and delivered opening remarks at the ADFIAP-AADFI Joint International CEO Forum 2025.
22 October 2025Macao, China: On the afternoon of October 22, 2025, H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), presided over and delivered welcoming remarks at the […]
H.E. Dr. Kao Thach, Chairman of ADFIAP and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), led the 99th ADFIAP Board of Directors Meeting.
22 October 2025Macao, China: On the morning of October 22, 2025, H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), led the 99th ADFIAP Board of Directors Meeting […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល
19 October 2025ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៩៤ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈដែលការព្រួយបារម្ភដូចៗគ្នា (១)លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើមដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំដូចថែទាំមនុស្ស និងត្រូវយល់ដឹងថាពេលវេលាឬម៉ោងណាដំណាំត្រូវការទឹកឬជី និងប្រេីប្រាស់ថ្នាំកំចាត់សត្វល្អិតអោយចំពេលវេលាជាដេីម។ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថាក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិ បង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE”
18 October 2025នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅនៅសណ្ឋាគារ SUN & MOON Riverside, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE” ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖ (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប អាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប កុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary […]
ឯកឧត្តមបណ្ឌិត កៅ ថាច ទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិនដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកាADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា
18 October 2025ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក(ADFIAP)នឹងដឹកនាំប្រតិភូតំណាងធនាគារ ARDB ទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិនដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកាADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា។
