Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្របដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ
12 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្មកសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។ ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់លាស់។ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិតដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ ពាក់ព័ន្ធនឹងការជ្រើសរើសពូជដែលមានគុណភាព ការប្រើប្រាស់ពូជសុទ្ធល្អ ការថែទាំបានត្រឹមត្រូវ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីចុះពិនិត្យមើលបច្ចេកទេសដាំស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ
12 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះបានពិនិត្យមើលនិងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញ៉ាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតបន្លែរបស់ កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ចំនួន៣រោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេស ថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានាដែលកសិករកំពុងជួបប្រទះរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រនឹងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ។
អគ្គនាយកធនាគារ ARDB ណែនាំដល់កសិករនៅស្រុកឆែប ខេត្តព្រះវិហារត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិនមុនសម្រេចចិត្តដាំលើដំណាំអ្វីមួយ
12 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ បានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជា ការចេះគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំលើដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពី លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ដូច្នេះការចុះជួបដោយផ្ទាល់គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករមិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ ហើយជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុង១ហិកតាបានផលប៉ុន្មាន ហើយទិន្នផលដែលរំពឹងទុកមានប៉ុន្មាន មានន័យថា […]
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ
11 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា ការធ្វើកសិកម្មនាពេលបច្ចុប្បន្នមិនគួរផ្អែកតែលើទម្លាប់ដែលបន្តពីជំនាន់មួយទៅជំនាន់មួយនោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរកការផលិតដែលផ្អែកលើបច្ចេកទេស ទើបទទួលបានទិន្នផលខ្ពស់ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
11 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញ ដល់ប្រជាពលរដ្ឋភៀសសឹកគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយដែលនឹងជួយបង្កើតការងារនិងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។ ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសំខាន់ជាងនេះចង់បង្ហាញជូនដល់ប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]
តំណាងធនាគារ ARDB អនុញ្ញាតឱ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ
10 August 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង (Guandong) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារសហប្រតិបត្តិការរវាងធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មសំខាន់ៗ ជាពិសេស អង្ករ ដំឡូងមី ស្វាយចន្ទីជាដើម ទៅកាន់ខេត្តគ័ងដុង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
The Board of Directors of the Agricultural and Rural Development Bank’s (ARDB) convened the 1st Meeting of its 10th Mandate to review
7 August 2026The Board of Directors of the Agricultural and Rural Development Bank’s (ARDB) convened the 1st Meeting of its 10th Mandate to review, discuss, and approve key agenda items, including ARDB’s Performance and Progress Report for the First Semester of 2026 and Way Forward for the second half of 2026, the composition of both Board committees […]
(ភាសាខ្មែរ) ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level”
7 August 2026ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level” ========= តបតាមការអញ្ជើញរបស់សាស្រ្តាចារ្យបណ្ឌិត នាក់ ចន្ទដារិទ្ធ នាយកវិទ្យាស្ថានអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមសម្រាប់ប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level” ដែលធ្វើបឋកថាដោយសាស្រ្តាចារ្យ […]
ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦
7 August 2026នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។ នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារតាមរយៈការពិនិត្យឡើងវិញនូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្មនិងផលិតផលរបស់ធនាគារបានកាន់តែល្អប្រសើរដល់អតិថិជន។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
6 August 2026នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ប្រព្រឹតិ្តទៅសណ្ឋាគារសុខាភ្នំពេញ រេស៊ីដង់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវរបាយការណ៍ក្រុមការងារវិស័យឯកជន ពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ផ្នែកឯកជន។ សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រមាណ ២៥៦ រូប។
