Latest News
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល
30 September 2025“បើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាសធំល្វឹងល្វើយ ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនត្រឹមតែអគារខ្ពស់នៅទីក្រុងធំៗនោះទេ។” ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
28 September 2025ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ចំនួន ៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៦២នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជា កេរិ៍្តមរតក តាំងពីដូនតាយើងមក ។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព
25 September 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ដឹកនំាដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព។ ទន្ទឹមនេះ លោក Lee Janghan នាយកផ្នែកផលិតកម្ម និងជាអ្នកស្រាវជ្រាវផ្នែកពូជ និងជីកសិកម្ម មកពីប្រទេសកូរ៉េ ក៏បានលើកឡើងអំពីបទពិសោធន៍ដំាដុះត្រសក់ផ្អែម និងបន្លែសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនំាចេញ សំដៅរួមចំណែកការបង្កើតការងារ ការបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុកកាត់បន្ថយការនំាចូល និងការផ្ទេរជំនាញបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាកសិករយើងផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS)
19 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងវេទិកាកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃពិព័រណ៍ចិន-អាស៊ានលើកទី ២២។ ឆ្លៀតក្នុងឱកាសនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានចូលរួមចែករំលែកទស្សនៈនៃការប្រើប្រាស់បញ្ញាសប្បនិម្មិតសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អនាគត ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃបញ្ញាសប្បនិមិ្មត និងហិរញ្ញវត្ថុ (Financial and Artificial Intelligence Ecosystem) រួមគ្នា ចិន-អាស៊ាន។
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
19 September 2025រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ កិច្ចប្រជុំនេះប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន ធិរុង្គ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក ហ្វ្រូ បេហាបទូ (Frew Behabtu) នាយកមូលនិធិ IFAD និងលោក ប្រាយអិន ហ្វោណារី (Bryan Fornari) ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) ព្រមទាំងតំណាងនាយកគម្រោង-ប្រធានគម្រោង មកពីក្រសួង-ស្ថាប័នផ្សេងៗ ដែលចូលរួមអនុវត្តគម្រោង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងពិភាក្សាដោះស្រាយបញ្ហាគម្រោងចំនួន៤ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិ IFAD៕
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”
19 September 2025ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ” រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ជែន អ៉ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិនៃអង្គការ Catalyste+ នៃប្រទេសកាណាដា, ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងអង្គការ Catalyste+ប្រចាំកម្ពុជា លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា(CACA)និងថ្នាក់ដឹកនាំជាប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកARDB TV ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥
18 September 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥ ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់តំណាង នាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលស្ថិតនៅក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺ ដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB។ ចំពោះ ទេយ្យទាននិងបច្ច័យដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម […]
ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥
18 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥ ផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត- Artificial Intelligence (AI) និងនវានុវត្តន៍សេវាហិរញ្ញវត្ថុ ក្នុងបរិបទកិច្ចសហប្រតិបត្តការចិន-អាស៊ាន លើការអភិវឌ្ឍតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, សេវាហិរញ្ញវត្ថុ និងការវិនិយោគឆ្លងដែន, ហិរញ្ញប្បទានបៃតង, និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឆ្លងដែន ជាដើម។ កិច្ចពិភាក្សានៃវេទិកា ២០២៥នេះ យកចិត្តទុកដាក់ខ្ពស់លើប្រធានបទ ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ AI និង AI ជំរុញនវានុវត្តន៍នៃការអភិវឌ្ឍសេវាហិរញ្ញវត្ថុ។ វេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥នេះ ប្រព្រឹត្តទៅស្របពេលនៃកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ពាក់ព័ន្ធនឹង RCEP និងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ ធនាគារ ARDB បានចុះហត្ថលេខាចូលរួមលើ “កិច្ចសហប្រតិបត្តុិការសេវាហិរញ្ញវត្ថុឆ្លងដែន ” តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយនឹងធនាគារឧស្សាហកម្ម […]
ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥
18 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-Regional Comprehensive Economic Partnership ហៅកាត់ថា (RCEP) និងតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ាន ៣.០ – Version 3.0 China-ASEAN Free Trade Area ហៅកាត់ថា (CAFTA) រួមគ្នាដើម្បីអនាគតថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈសមាហរណកម្មសេដ្ឋកិច្ចឆ្ពោះទៅការធ្វើបរិវត្តកម្មសកលភាវូបនីយកម្ម។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹតិ្តការណ៍នេះ ជាកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរជន វិនិយោគិន តាមរយៈការពង្រីកទីផ្សារ, ការបង្កើតលំហទីផ្សារថ្មីៗបន្ថែម និងការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសក្តានុពល។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការសេវាធនាគារ និងហិរញ្ញវត្ថុ, ធនាគារ ARDB គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងធនាគារមួយចំនួននៅសាធារណរដ្ឋប្រជាមានិតចិន។
ការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)
17 September 2025តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពី៖”កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងសន្និសីទស្តីពី ”ការជំរុញការអភិវឌ្ឍការវិនិយោគប្រកបដោយគុណភាពខ្ពស់”ក្នុងកម្មវិធី ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន
