Latest News
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី”អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦
31 July 2026ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ នៅក្នុងកិច្ចពិភាក្សានោះ គឺក្រោមការសម្របសម្រួលដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមាន លោក ណូ លីដា អគ្គនាយក CGCC, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយក SME Bank។ នៅក្នុងឱកាសកិច្ចពិភាក្សានោះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះ ធនាគារ ARDBកន្លងមក […]
Deputy CEO of the ARDB presided over and delivered the opening remarks of the lecture series on ” Fostering Forest-Positive Commodity Value Chain in Cambodia ” delivered by Dr. Chou Phanith, an Environmental Economist and Associate Professor at the Royal University of Phnom Penh (RUPP).
31 July 2026Phnom Penh: With the high permission of H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the Agricultural and Rural Development Bank (ARDB), H.E. Ban Lim, Deputy CEO, delivered the opening remarks of the second Lecture Series on “Fostering Forest-Positive Commodity Value Chain in Cambodia.” The Monthly Lecture was presented […]
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”
31 July 2026ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង”វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦” ក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច” ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកថា វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជនដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែនដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថាការរៀបចំនូវវេទិកាថ្នាក់ជាតិនេះឡើងក៏ជាកាតាលីករដ៏ចាំបាច់មួយក្នុងការបង្កើតនូវអេកូប្រព័ន្ធហិរញ្ញវត្ថុ(Financial Ecosystem)មួយប្រកបដោយបរិយាបន្ន តាមរយៈការតភ្ជាប់ដោយផ្ទាល់រវាងធុរកិច្ចជាមួយនឹងយន្តការគាំទ្រសំខាន់ៗរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះវេទិកានេះក៏ដើរតួជាថ្នាលសន្ទនាបើកចំហ […]
ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
30 July 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានជួបពិភាក្សាការងារជាមួយតំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការផ្តល់ឥណទានក្នុងវិស័យកសិកម្ម, បេសកកម្មរួមក្នុងការជួយអភិវឌ្ឍសង្គម និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងស្ថាប័នទាំងពីរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ
27 July 2026រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្តអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយថ្លៃម្ហូបអាហាររវាងជនបទនិងទីក្រុង, ពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ ព្រមទាំងលើកកម្ពស់ជីវភាពជនភៀសសឹក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ
25 July 2026កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មានល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡងដើម្បីថែរក្សាសុខភាព និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ និងសេចក្តីក្លាហានរបស់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្យ របស់វិទ្យាល័យទាំងបី ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា ដើម្បីប្រឡងឱ្យជាប់និងនិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបានជាប់លាប់ គេងឱ្យបានច្រើន ហើយអត់ភ័យ ដោយសារជឿជាក់លើខ្លួនឯង។ ចំណែកសិស្សស្ត្រីម្នាក់ទៀត […]
H.E. Dr. Kao Thach Chaired Discussion with Representatives of COFCO Science & Technology Food Cold Chain Division (COFCOET)
25 July 2026Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as Chief Executive Officer (CEO) of the Agricultural and Rural Development Bank (ARDB), chaired a discussion with representatives of COFCO Science & Technology Food Cold Chain Division (COFCOET) of the People’s Republic of China to explore the Digital and Intelligent Agricultural Products […]
HE. Dr. Kao Thach chaired discussion with the representatives of Bete Company and Nanning Rail Transit Sci-Tech Innovation Investment Co., Ltd.
24 July 2026Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as Chief Executive Officer (CEO) of the Agricultural and Rural Development Bank (ARDB), held a discussion with representatives of Bete Group, headquartered in Chengdu, China, and Nanning Rail Transit Sci-Tech Innovation Investment Co., Ltd., a specialized subsidiary of Nanning Rail Transit Group […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦
23 July 2026ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦ ក្រោមមូលបទ “បញ្ញាសិប្បនិម្មិត លើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ – AI Empowering Financial Cooperation និងបញ្ញាសិប្បនិម្មិត គាំទ្រដល់សុវត្ថិភាពអភិបាលកិច្ច – AI Supporting Security Governance” ————————————————— តបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China – ICBC Bank) ក្រោមកិច្ចសហការនៃក្របខណ្ឌអនុវត្តអនុស្សរណៈយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម (Agricultural and Rural Development Bank – ARDB ) និងធនាគារ ICBC Bank និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB […]
អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើសិនវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធាររួចផុតពីអន្ទាក់បំណុល
23 July 2026កំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។ ការលើកឡើងដូច្នោះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារមានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ […]
