Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ
11 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា ការធ្វើកសិកម្មនាពេលបច្ចុប្បន្នមិនគួរផ្អែកតែលើទម្លាប់ដែលបន្តពីជំនាន់មួយទៅជំនាន់មួយនោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរកការផលិតដែលផ្អែកលើបច្ចេកទេស ទើបទទួលបានទិន្នផលខ្ពស់ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
11 August 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញ ដល់ប្រជាពលរដ្ឋភៀសសឹកគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយដែលនឹងជួយបង្កើតការងារនិងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។ ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសំខាន់ជាងនេះចង់បង្ហាញជូនដល់ប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]
តំណាងធនាគារ ARDB អនុញ្ញាតឱ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ
10 August 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង (Guandong) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារសហប្រតិបត្តិការរវាងធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មសំខាន់ៗ ជាពិសេស អង្ករ ដំឡូងមី ស្វាយចន្ទីជាដើម ទៅកាន់ខេត្តគ័ងដុង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
The Board of Directors of the Agricultural and Rural Development Bank’s (ARDB) convened the 1st Meeting of its 10th Mandate to review
7 August 2026The Board of Directors of the Agricultural and Rural Development Bank’s (ARDB) convened the 1st Meeting of its 10th Mandate to review, discuss, and approve key agenda items, including ARDB’s Performance and Progress Report for the First Semester of 2026 and Way Forward for the second half of 2026, the composition of both Board committees […]
(ភាសាខ្មែរ) ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level”
7 August 2026ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level” ========= តបតាមការអញ្ជើញរបស់សាស្រ្តាចារ្យបណ្ឌិត នាក់ ចន្ទដារិទ្ធ នាយកវិទ្យាស្ថានអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមសម្រាប់ប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level” ដែលធ្វើបឋកថាដោយសាស្រ្តាចារ្យ […]
ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦
7 August 2026នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។ នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារតាមរយៈការពិនិត្យឡើងវិញនូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្មនិងផលិតផលរបស់ធនាគារបានកាន់តែល្អប្រសើរដល់អតិថិជន។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
6 August 2026នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ប្រព្រឹតិ្តទៅសណ្ឋាគារសុខាភ្នំពេញ រេស៊ីដង់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវរបាយការណ៍ក្រុមការងារវិស័យឯកជន ពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ផ្នែកឯកជន។ សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រមាណ ២៥៦ រូប។
កិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២
4 August 2026ទីស្ដីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម អគ្គនាយរងនៃធនាគារ ARDB ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២។ កិច្ចប្រជុំនេះ មានគោលបំណង៖ (១)-ប្រកាសសមាសភាពសមាជិក-សមាជិកា នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោយបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២ និង (២)-ពិនិត្យពិភាក្សា និងផ្ដល់យោបល់លើការត្រៀមរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោយបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលសរុបប្រមាណ ៨០ […]
H.E. Dr. Kao Thach chaired the 2nd of the Green Credit Committee (GCC) Meeting under the Cambodia Climate Finance Facility (CCFF), funded by the Green Climate Fund (GCF).
3 August 2026Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), presided over the 2nd of the Green Credit Committee (GCC) Meeting of the Cambodia Climate Finance Facility (CCFF). The meeting was attended by representatives from the Korea Development Bank (KDB), […]
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាស្តីពី “ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០
3 August 2026តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាស្តីពី “ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតប្រចាំនៅកម្ពុជា សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ជាដើម នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានសង្កត់ធ្ងន់ទៅលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ការវិវត្តនានាដែលជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន និងយុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា កំពុងរងសម្ពាធពីភូមិសាស្រ្តនយោបាយតំបន់ និងសកល (សង្រ្គាមរុស្សី-អ៊ុយក្រែន និងសង្រ្គាមមជ្ឍឹមបូព៌ា) ការកើនឡើងតម្លៃប្រេងឥន្ទនៈ ជម្លោះព្រំដែនកម្ពុជា-ថៃ សម្ពាធម៉ាក្រូសេដ្ឋកិច្ចខាក្រៅ និងបញ្ហាប្រែប្រួលអាកាសធាតុ ជាដើម។ ស្របពេលនឹងវិបត្តិនេះ សេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានកាលានុវត្តភាពក្នុងការបន្តពង្រឹង និងកែទម្រង់វិស័យគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០ គឺការវិនិយោគលើមូលធនមនុស្សដោយផ្តោតពីកុមារ […]
