ARDB TV

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

23 March 2022

កសិដ្ឋានចញ្ចឹមបង្កង ខេត្តបន្ទាយមានជ័យ៖
ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB) និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងបង្កើនការបង្កាត់ពូជកូនបង្គងដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារ។ ជាមួយគ្នានេះ កសិដ្ឋានកំពុងពិនិត្យលទ្ធភាពស្នើសុំកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) ដើម្បីធ្វើការពង្រីកការចញ្ចឹមបន្ថែមផងដែរ។

Previously
up Next