ARDB TV

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងខេត្តបាត់តំបងផ្ទះសំណាញ់

22 February 2023
កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
——————-
ភ្នំព្រឹក បាត់តំបង៖ ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។
បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយឯកឧត្តមបណ្ឌិត ស្នើសុំបងប្អូនសហគមទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តនិរន្តភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍជូនដល់សង្គមជាតិយើង។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល, ឯកឧត្តមបណ្ឌិត និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់បងប្អូនសហគមន៍ ហើឯកឧត្តមបណ្ឌិត បន្តលើកទឹកចឹត្តដល់ម្ចាស់កសិដ្ឋានបន្តពង្រីកផ្ទះសំណាញ់ដាំដុះបន្ថែមទៀត។ ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមក ធនាគារ ARDB បាន៕
Previously
up Next