ARDB TV
Home Latest News ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ
logo

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ

1 September 2023

Warning: Undefined variable $count_post in E:\xampp\htdocs\ardb\wp-content\themes\RDB\single.php on line 67
916 views
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល
រួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖
(១) ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់
(២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ
(៣) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម
(៤) ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង
សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
About the Author
Previously
up Next

Select Category