រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំគណកម្មការ ដើម្បីត្រួតពិនិត្យលើផែនការថវិកាសម្រាប់ឆ្នាំ ២០២៧ ជាពិសេសការពិនិត្យលទ្ធភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីបន្តទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទានដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ និងជាពិសេសបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង។
ជាមួយគ្នានេះ គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរនូវវឌ្ឍនភាព និងលទ្ធផលសម្រេចបានគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៦ នៃគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ARDB។
កិច្ចប្រជុំរៀបចំឡើងនា រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ នាទី នៅការិយាល័យកណ្តាលធនាគារ ARDB។










