8 October 2026

កសិកម្មឆ្លាតវៃ —ចលករថ្មីនៃការផ្លាស់ប្តូរជីវភាពកសិករ

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បច្ចុប្បន្ន គម្រោងកំពុងអនុវត្ត គំរូអាជីវកម្មកសិកម្មតាមស្តង់ដារការអនុវត្តកសិកម្មល្អ (GAP) ដោយផ្តោតលើសកម្មភាពសំខាន់ៗ រួមមាន៖
-ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
-ការចិញ្ចឹមមាន់យកស៊ុត
-ការរីកចម្រើនចិញ្ចឹមត្រីប្រា
គោលបំណង គឺដើម្បីផលិត ផលិតផលកសិកម្មដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងបង្កើតជាគំរូអនុវត្តជាក់ស្តែង ដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់កសិករក្នុងមូលដ្ឋាន។ លើសពីនេះ គម្រោងក៏ចូលរួម បង្កើតឱកាសការងារក្នុងស្រុក សម្រាប់ប្រជាកសិករ ជាពិសេសស្ត្រី និងពលករ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែមានស្ថិរភាព និងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក។
រួមគ្នាគាំទ្រផលិតផលក្នុងស្រុក!
ការគាំទ្រផលិតផលកសិកម្មកម្ពុជា គឺជាការចូលរួមលើកកម្ពស់ ផលិតភាព គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង នៃផលិតផលក្នុងស្រុក ព្រមទាំងរួមចំណែកកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ។