Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចែករំលែកនូវទស្សនទានគន្លឹះសំខាន់ៗចំនួន៥ ដល់ម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ
12 November 2025ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី១២ខែវិច្ឆកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមចែករំលែក ដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ តាមរយៈ សិក្ខាសាលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។ សម្រាប់សិក្ខាសាលានេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម សរុបចំនួន ១៦៧នាក់។ ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥:គឺ ការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំនិងបណ្តុះ បណ្តាលវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញសម្រាប់យុវជន,នវានុវត្តន៍កសិកម្មសំដៅដល់ ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជា បច្ចេកវិទ្យាឌ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត
11 November 2025កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។ នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម […]
ឯកឧត្តមបណ្ឌិត កៅ ថាច៖ «ការសិក្សារៀនសូត្រគឺជាការផ្តល់អំណាចអោយខ្លួនឯង ដូច្នេះត្រូវស្រឡាញ់ និងផ្តល់តម្លៃខ្ពស់ដល់ការសិក្សា ទេីបមានអនាគតដ៏ត្រចះត្រចង់ បេីទោះបីជាការសិក្សានេះ ជាដំណេីការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់ក៏ដោយ។»
9 November 2025ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣ នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេស A សរុបប្រមាណជាង ១ ០០០ នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា “ការសិក្សា […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ នៅទីក្រុងសៀងហៃ ប្រទេសចិន
8 November 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ ក្រោមមូលបទ ការធានាស្ថិរភាពនិងភាពរលូន នៃឧស្សាហកម្ម និងខ្សែច្រវាក់ផលិតកម្ម តាមរយៈហិរញ្ញប្បទាន នៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងស្របពេលជាមួយគ្នានឹង The 8th China International Import Expo។ វេទិកាសេដ្ឋកិច្ចអន្តរជាតិថ្នាក់សកលនេះ មានការចូលរួមពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកណ្តាលក្នុងតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី រួមមានដូចជា ធនាគារកណ្តាលប្រទេសហុងគ្រី, London […]
ជំនួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង (Industrial and Commercial Bank of China – ICBC, Zhejiang Branch)
6 November 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងការសម្របសម្រួលពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង ដោយមានការចូលរួមពីអនុប្រធានធនាគារ ICBC Zhejiang Branch (Vice President) និងប្រធាននាយកដ្ឋានចម្បងៗ ដោយផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងសេវាកម្មទូទាត់អន្តរធនាគារ ក្នុងគោលដៅលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាលទ្ធផល, ធនាគារទាំងពីរ បានយល់ស្របលើការចែករំលែកនូវនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម និងការពិនិត្យលទ្ធភាពរួមគ្នាបន្ថែមលើការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំដៅជំរុញកំណើនវិនិយោគ។
ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតកៅ ថាច , បងប្អូនដែលអញ្ជើញមកពីកម្ពុជា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ និង បងប្អូនសហគមន៍ខ្មែរនៅទីក្រុងអូក្លិន និងទីក្រុងហាមិលតុន បានចូលរួមបច្ច័យចំនួន ១៦៧០០ ដុល្លារនូវ៉ែលហ្សេឡង់(NZD) ដើម្បីចូលរួមកសាងសាលាឆាន់ នៅវត្តខេមរាភិរតារាម
1 November 2025ទីក្រុងអូក្លិន, នូវ៉ែលហ្សេឡង់ (ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥) – ឆ្លៀតក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរការប្រកាសបើកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បាន ផ្តួចផ្តើមគំនិត និងអំពាវនាវ ដល់បងប្អូនសហគមន៍ខ្មែរ អំពីតម្រូវការថវិកា ដ៏ចាំបាច់ដើម្បី ចូលរួមកសាងសាលាឆាន់ នៅ វត្តខេមរាភិរតារាម ដែលកំពុងដំណេីការសាងសង់។ តបតាមការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ហេីយបានទទួលការគាំទ្រភ្លាមៗ ដោយបានប្រមូលបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់បងប្អូនសហគមន៍ខ្មែរ សរុបចំនួន ១៦,៧០០ ដុល្លារនូវ៉ែលហ្សេឡង់ (NZD)។ បច្ច័យទាំងអស់នេះត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តខេមរាភិរតារាម ដោយមានការចូលរួមពីសំណាក់៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងលោកជំទាវ។ * លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសញូហ្សឺឡេននិងសហការី ដែលអញ្ជើញមកភ្នំពេញ។ កិច្ចចូលរួមបុណ្យ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ និងសាសនារបស់ជាតិខ្មែរយេីងនៅឯនាយសមុទ្រ។
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១
31 October 2025នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១ ក្រោមកម្មវិធីវីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១
31 October 2025ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់, ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះ រួមមាន៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ * ភ្ញៀវកិត្តិយសពិសេស រួមមាន អ្នកវិនិយោគ និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត […]
H.E. Dr. Kao Thach, Chairman of ADFIAP and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings with development financial institutions in the African region.
23 October 2025Macao, China: On October 23, 2025, H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings and discussions with three development financial institutions in […]
ឯកឧត្តម ចាន់ សីហា និងសហការីអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥
23 October 2025រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចប្រតិបត្តិការអន្តរជាតិ (GIZ)នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។ វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans […]
