Latest News
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមក្នុងពិធីបើក “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា២០២៦”
29 September 2026ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងលោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីបើក វេទិកាវេចខ្ចប់និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់៣០ ខែកញ្ញា ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ លោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាន បានចូលរួម ធ្វើជាវាគ្មិនចែករំលែកនូវយន្តការផ្តល់ឥណទាន គាំទ្រដល់ការកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម រួមទាំងការវេចខ្ចប់ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃកាវេចខ្ចប់ ក្នុងការបង្កើនគុណភាពនិងសុវត្ថិភាពផលិតផល ការបង្កើនតម្លៃបន្ថែម ការពង្រឹងម៉ាកយីហោ និងការពង្រីកលទ្ធភាពចូលទីផ្សារ ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិស័យវេចខ្ចប់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង […]
Agricultural and Rural Development Bank (ARDB) Receives the ADFIAP Development Award 2026 for its Tri-Party Market-Linked Financing Program
27 September 2026Colombo, Sri Lanka: The Agricultural and Rural Development Bank (ARDB) received the ADFIAP Development Award 2026 from the Association of Development Financing Institutions in Asia and the Pacific (ADFIAP) for its Tri-Party Market-Linked Financing Program during the 49th ADFIAP Annual Meetings, held from 23 to 25 September 2026 in Colombo, Sri Lanka. The Tri-Party Market-Linked […]
លោកបណ្ឌិត កៅ ថាច ៖វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ
26 September 2026ភ្នំពេញ៖ វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ ដែលនេះជាខ្លឹមសារសំខាន់ ដែល លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានបញ្ជាក់នៅក្នុងសន្និសីទប្រចាំឆ្នាំ ADFIAPលើកទី៤៩ នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា អំពីជំរុំជនភៀសសឹកយ៉ាងច្រេីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហេីយជនភាសឹកមិនអាចត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនឯងវិញបានដោយអំពេីឈ្លានពានពីក្រុមយោធាថៃ ព្រមទាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ ដែលខូចខាតដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះសៀម។ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដើម្បីទទួលបានវិបុលភាពពិតប្រាកដ គឺគួរតែរស់នៅក្រោមម្លប់សន្តិភាព និងនៅក្នុងប្រទេសដែលមានស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច យើងត្រូវតែរស់នៅក្រោមម្លប់សន្តិភាព ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេស និងចែករំលែកវិបុលភាពនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ជូនអង្គន្និសីទអំពីសារៈសំខាន់នៃសន្តិភាព ពោលមានសន្តិភាព គឺមានការអភិវឌ្ឍ។ ជាក់ស្តែង សង្រ្គាមបានបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកហេីយ ត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានពីប្រទេសជិតខាង និងបន្សល់ទុកនូវជនភៀសខ្លួនជាច្រើនពាន់គ្រួសារ ក្នុងនោះមានកុមារ ស្ត្រីដែលបានបាត់បង់លំនៅឋាន មុខរបរ និងការងារប្រចាំថ្ងៃរបស់ខ្លួន។ កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួម ការជំរុញសក្តានុពលក្នុងតំបន់។ […]
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសាលាភាសាបរទេស ខេម-អាស៊ាន (CAM-ASEAN)
25 September 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB បានអញ្ជើញជាតំណាងធនាគារ ARDB ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារ ARDB និងសាលាភាសាបរទេស ខេម-អាស៊ាន ដោយតំណាង លោក ហេង វណ្ណពុធបណ្ឌិត នាយកប្រតិបត្តិសាលាភាសាបរទេស ខេម-អាស៊ាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសហការីនៃស្ថាប័នទាំងពីរ។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះបង្កើតឡើងក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព។ ក្នុងឱកាសនោះ តំណាងសាលាភាសាបរទេស ខេម-អាស៊ាន បានជម្រាបជូនពីសាវតារនិងសមិទ្ធផលការងារសំខាន់ៗរបស់សាលា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ិច សានី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមានសុទិដ្ឋិនិយមថា កិច្ចសហការនេះមិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបុគ្គលិក និងភ្ជាប់ទំនាក់ទំនងជាមួយប្រភពធនធានមនុស្សវ័យក្មេងដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកសម្រាប់ការបង្កើនតម្លៃបន្ថែម និងបង្កើតផលប្រយោជន៍រួមប្រកបដោយចីរភាពសម្រាប់ស្ថាប័នទាំងពីរនាពេលអនាគតផងដែរ។ ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ […]
ARDB ពិភាក្សាឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា
25 September 2026ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយ Dr. Shantha Jayarathna, ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួង Trade, Commerce, Food Security & Co-operative Development និងជាប្រធាន Sri Lanka Consumer Cooperative Societies Federation Ltd. ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]
H.E. Dr. KAO Thach Chairs the 100th ADFIAP Board of Directors Meeting
24 September 2026Colombo, Sri Lanka: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), chaired the 100th ADFIAP Board of Directors Meeting to discuss the Association’s progress and […]
H.E. Dr. KAO Thach: Partnerships among Development Finance Institutions is a catalyst for resource mobilization and greater development impact across the region, stated in the Opening Remarks at the 49th ADFIAP Annual Meetings
23 September 2026Colombo, Sri Lanka: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), delivered the Opening Remarks at the 49th ADFIAP Annual Meetings on 23 September 2026, […]
ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា
22 September 2026ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Hayleys Agriculture ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស៊ីឡុង (ស្រីលង្កា) -Development Finance Corporation of Ceylon ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន Hayleys Agriculture ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។។ Hayleys គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, […]
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព
21 September 2026ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖ ១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា ២. លោក Thimal Perera អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មីដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើ […]
Agricultural and Rural Development Bank Attends the 2026 China-ASEAN Financial Cooperation and Development Forum
19 September 2026Nanning, China: At the invitation of Industrial and Commercial Bank of China (ICBC – Phnom Penh Branch) and with the high authorization of H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of ARDB, H.E. Ban Lim, Deputy CEO of ARDB, led a delegation to attend the “2026 China-ASEAN […]
