Latest News

H.E. Dr. Kao Thach, presided over the opening of the Third Consultation Workshop on a draft research paper prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and Training (APM Center)

14 October 2025

Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB), presided over the opening of the Third Consultation Workshop on a draft research paper prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and Training […]

H.E. Dr. Kao Thach, presided over the opening of the Second Consultation Workshop on the two draft research reports prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and Training (APM Center)

13 October 2025

Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB), presided over the opening of the Second Consultation Workshop on the two draft research reports prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and […]

HE.Dr. Kao Thach, allowed the representatives of fishery business to meet and discuss the strategic plan for development of the fishery sector in Cambodia and the establishment of the Khmer Aquaculturist Group (KAG)

13 October 2025

Phnom Penh: HE.Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development (ARDB) allowed the representatives of fishery business to meet and discuss the strategic plan for development of the fishery sector in Cambodia and the establishment of the Khmer Aquaculturist Group (KAG). The meeting focused on […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត

13 October 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ-តាមដាន និងពិភាក្សាស្តីពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងទិសដៅការងារ និង របៀបវារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តលើសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល

13 October 2025

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១ នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០ នាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាការប្រាក់ទាប។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិន ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានបន្តទៀតថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃក្នុងរយៈកាលកន្លងមកថ្មីៗ ដែលបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង […]

H.E. Dr. Kao Thach, presided over the opening of the First Consultation Workshop on the draft research report prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and Training (APM Center)

12 October 2025

Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB), presided over the opening of the First Consultation Workshop on the draft research report prepared by the research team of the Akkak Pundit Sapheachar Aun Pornmoniroth Center for Policy Studies and Training […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

12 October 2025

ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការីនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមកម្មវិធី “ច្រូតស្រូវស្រែគំរូ ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង”។ ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវ ស្រែគំរូ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិន ស្រូវរបស់ លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តអាចទទួលបានទិន្នផលចន្លោះពី ៧ទៅ៨តោនក្នុង ១ហិកតា។ ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺ ផលិតស្រូវជារៀងរាល់ឆ្នាំជាប្រភេទ ពូជក្នុងស្រុកលើផ្ទៃដីចំនួន ១០ហិកតាជាពូជសែនក្រអូប ០១និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ ។

ឯកឧត្តម បាន លឹម ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់

9 October 2025

ទីក្រុងហែមប៊ើក (Hamburg)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងមានការសម្របសម្រួលពីលេខាធិការដ្ឋានសមាគម កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។ ឯកឧត្តម បាន លឹម បានជួបពិភាក្សាជាមួយលោកបណ្ឌិត អារ៉ាស អូនសូរ៊ី (Arash Onsori) ប្រធានធនាគារ អ៊ីអាយអេក និងលោក ថូម៉ាស ចាំង (Thomas Junge) នាយកគ្រប់គ្រងទូទៅរបស់ធនាគារ អ៊ីអាយអេក ហែមប៊ើក ប្រចាំប្រទេសអាឡឺម៉ង់ ដើម្បីផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងសមាជិកភាពរវាងធនាគារទាំងពីរក្នុងនាមជាសមាជិកសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

ឯកឧត្តម ប៉ិច សានី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”

6 October 2025

ខេត្តសៀមរាប៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។សិក្ខាសាលានេះប្រារព្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ)​ និងមានការចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នផ្សេងៗ ប្រមាណជា ៣០០ នាក់។