Latest News

សេចក្តីប្រកាសព័ត៌មានអំពីតម្លៃស្រូវអ៊ីអ៊ែ តាមបណ្តាខេត្តមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជនបទ

18 July 2018

ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់​ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធលើ​បញ្ហា​ថ្លៃស្រូវអ៊ីអ៊ែ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានពិនិត្យឃើញថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិត​ស្រូវ​ប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោ​យ​គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវ​អ៊ី​អ៊ែ ​មាន​​ថ្លៃ​ប្រែ​ប្រួល​តាមតំបន់មួយចំនួនដូចខាងក្រោម៖ ១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម ២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៣០រៀល ​ក្នុង១គីឡូក្រាម ៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៥០រៀល ​ក្នុង១គីឡូក្រាម ៤៖ តំបន់ខេត្តព្រៃវែង ​មានតម្លៃចន្លោះពី​៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម

ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន

6 July 2018

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន ៥ លានដុល្លារអាមេរិក ក្រោម

កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល

4 June 2018

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការណ៍រវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍នបទ និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។

វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម

9 May 2018

នៅមជ្ឈមណ្ឌលដាយកូណៀរ (Dainkonia) រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៨ ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ធអជ) បានអញ្ជើញចូលរួមជាវាគ្មិនក្នុង “វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម” ដែលរៀបចំនិងសម្របសម្រួលដោយ អង្គការហេហ្វឺអន្តរជាតិ

ឯកឩត្តម កៅ ថាច និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

12 April 2018

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ព្រឹកថ្ងៃព្រហ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ដែលខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុចនេះ។

កម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច និងបុគ្គលិក ធ.អ.ជ និង កម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត

12 April 2018

ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំកម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច អគ្គនាយក និងបុគ្គលិកក្រោមឱវាទទាំងអស់ ដើម្បីធ្វើការបូកសរុបលទ្ធផលដែលបានបំពេញកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯកឩត្តមប្រធាន បានធ្វើការកត់សំគាល់នូវចំនុចសំខាន់ៗមួយចំនួនដើម្បីជំរុញអោយបុគ្គលិកខិតខំបំពេញអោយដល់គោលដៅ និងកែប្រែចំនុចអសកម្មផងដែរ។ ទន្ទឹមនេះផងដែរ ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងាររបស់បុគ្គលិក ឯកឩត្តមប្រធានសម្រេចតែងតាំង និងដំឡើងឋានៈបុគ្គលិកមួយចំនួនអោយសមស្របតាមគុណសម្បត្តិ និងសមត្ថភាពនៃការខិតខំបំពេញការងារកន្លងមក ។

កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV

10 February 2018

សូមទស្សនា កិច្ចសម្ភាស៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV ស្តីពីវឌ្ឍនៈភាពនៃដំណើរការផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដែលបានចាក់ផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ឯកឩត្តម កៅ ថាច ចុះពិនិត្យ ការអនុវត្តកម្មវិធី ឥណទានពិសេស របស់រាជរដ្ឋាភិបាល

10 January 2018

សាលាខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨៖នៅសាលាខេត្តកំពង់ធំមានរៀបចំ កិច្ចប្រជុំស្តីពីស្ថានភាពស្រូវអង្ករ និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព លោក ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក សុង

កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ជាមួយក្រុមហ៊ុន Blue Media

21 November 2017

ធនាគារអភិវឌ្ឍន៍ជនបទ: កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន Bleu Media ។ សូមរង់ចាំទស្សនាកម្មវិធីនេះនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច

1 November 2017

ស្រុកល្វាឯម ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមពី លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីអប់រំស្រុក នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនឃុំ អាជ្ញាធរឃុំ ភូមិ កងកំលាំងនគរបាល និងមាតាបិតាសិស្ស ចាស់ព្រឹទ្ធាចារ្យសរុប ៧៦៤នាក់ ។ ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គណ:អធិបតី ក៏បានឧបត្ថម្ភសំភារះសិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ […]