Latest News
ការផ្តល់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ
22 February 2021កិច្ចសម្ភាសន៍៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ពន្យល់ពី៖ «ការផ្តល់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍»
ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ
22 February 2021អគ្គនាយក ARDB: កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកផ្លូវដ៏ធំសម្រាប់វិស័យកសិកម្មកម្ពុជា តែត្រូវគោរពឲ្យបានស្តង់ដារអនាម័យ ។
អគ្គនាយក ARDB ស្នើកសិករគួរងាកមកធ្វើកសិកម្មបែបសហគ្រិន កុំធ្វើកសិកម្មដើម្បីហូបគ្រប់តែ១ឆ្នាំ សល់ទើបលក់
22 February 2021ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ៖ ប្រជាកសិករគួរផ្លាស់ប្ដូរផ្នត់គំនិត ពីការធ្វើកសិកម្ម សម្រាប់តម្រូវការខ្លួនឯង ហើយសេសសល់បានលក់ ប្រជាកសិករគួរងាកមកការផលិតគិតអំពីការធ្វើអាជីវកម្មទិញ-លក់ រកលុយចំណេញ ទើបធ្វើឲ្យជីវភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ។
កិច្ចប្រជុំស្វែងរកដំណោះស្រាយជាធាតុចូលក្នុងវិស័យស្រូវអង្ករដើម្បីបន្តនិរន្តភាព និងជំរុញ….
19 March 2019ធនាគារអភិវឌ្ឍន៍ជនបទ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំប្រជុំលើកទី២ជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិនស្រូវដើម្បី៖ -ស្នើសុំផ្តល់ព័ត៍មានជាក់លាក់ជាធាតុចូលលើបញ្ហាដាំដុះ ការផលិតនិងកែច្នៃ និងការនាំចេញអង្ករ -រកដំណោះស្រាយលើបញ្ហាដាច់ចរន្តអគ្គិសនីដែលរាំងស្ទះដល់ការផលិត និងកែច្នៃ -បញ្ហាទុនបង្វិល -ផ្សេងៗ ។
ឯកឧត្តម កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករ
14 March 2019ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង៉ចាម ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករ និងចុះស្ទង់តម្លៃស្រូវ IR ដែលកំពុងច្រូតកាត់នៅចុងរដូវ។ តាមការអោយដឹងពីកសិករនៅក្នុងភូមិបានអោយដឹងថា តំលៃស្រូវ IR ហាលស្ងួត ពួកគាត់អាចលក់បាន
កិច្ចសម្ភាសន៍រវាងឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV
15 January 2019ធនាគារអភិវឌ្ឍន៍ជនបទ ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កិច្ចសម្ភាសន៍រវាងឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV ស្តីពីដំណើរការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍លើគម្រោងច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាព របស់កសិករ របស់សហគមន៍ដាំដុះបន្លែ ឬក្រុមហ៊ុនទទួលទិញបន្លែក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានអំពីតម្លៃស្រូវអ៊ីអ៊ែ តាមបណ្តាខេត្តមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជនបទ
18 July 2018ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធលើបញ្ហាថ្លៃស្រូវអ៊ីអ៊ែ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានពិនិត្យឃើញថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិតស្រូវប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោយគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវអ៊ីអ៊ែ មានថ្លៃប្រែប្រួលតាមតំបន់មួយចំនួនដូចខាងក្រោម៖ ១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម ២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី៨០០រៀល ទៅ៨៣០រៀល ក្នុង១គីឡូក្រាម ៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី៨០០រៀល ទៅ៨៥០រៀល ក្នុង១គីឡូក្រាម ៤៖ តំបន់ខេត្តព្រៃវែង មានតម្លៃចន្លោះពី៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម
ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន
6 July 2018ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន ៥ លានដុល្លារអាមេរិក ក្រោម
